ភ្នំពេញ៖សាលារាជធានីភ្នំពេញ បាននឹងកំពុងស្ថាបនាផ្លូវខ្សែក្រវ៉ាត់ ក្រុងចំនួន៣ទៀត គឺផ្លូវ កប់ស្រូវ ក្នុងខណ្ឌពោធិ៍សែន ព្រែកព្នៅ និងឫស្សីកែវ ចាប់ពីផ្លូវជាតិលេខ ៤ដល់ផ្លូវជាតិ លេខ៥។
បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងដំណាក់ កាលទី១ សាលារាជធានី បាននឹងកំពុងស្ថាបនា ជាផ្លូវបេតុង អារមេកំរាស់២០ស.ម កម្លាំង ៤០មេហ្គាប៉ាស្កាល់ ទទឹង២២ម សួនកណ្តាល២.៥ម ប្រវែង ៤០៤៣ម ចាប់ពីផ្លូវជាតិលេខ ៤ដល់ផ្លូវរថភ្លើង ជាលទ្ឋផលគិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥ ការងារសម្រេចបាន ៩០%នៃគំរោង ក្នុងនោះ:
-ការងារគ្រឹះក្រោម. ៩៦%
-ការងារគ្រឹះថ្មម៉ិក M40. ៩៦%
-ការងារគ្រឹះថ្មម៉ិក M30. ៩៦%
-ការងារចាក់បេតុង. ៩៦%
-ការងារដាក់លូទំហំ១.៥ម ៣៥%
-ការងារសួនច្បារ. ៥៥%
ជារួម ការងារចាក់បេតុងស្ទើបព្ចាប់ទាំងស្រុងហើយ នៅសល់តែការងារដាក់ លូនិងសួនច្បារកំពុងអនុវត្ត៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល