CamNews

ព័ត៌មានជាតិ 

សំណុំរឿងប្ដឹងកូន មេគយ ខេត្ដកំពង់ចាម មានគេអន្ដរាគមន៍ ចង់ប្ដឹងបក

ភ្នំពេញ ៖ រឿងក្ដីជនរងគ្រោះ ប្ដឹងជន សង្ស័យឈ្មោះឃុន ដូរ៉េ ដែលគេស្គាល់ថា គឺ ជាកូនប្រុស
របស់លោកឃុន រ៉ាន់ ប្រធាន សាខាគយខេត្ដកំពង់ចាម ទៅតុលាការរាជ ធានីភ្នំពេញ ពីបទហិង្សា
ដោយចេតនា ធ្វើឱ្យខូចដោយចេតនា និងពីបទលួចនោះ ឥឡូវតាមប្រភពដែលគួរឱ្យទុកចិត្ដ ចេញ
ពីសាលា ដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា រឿងក្ដី នេះ កំពុងត្រូវបានអ្នកមានឥទ្ធិពលមួយរូប
ដែលធ្លាប់រកស៊ីរត់ការរឿងក្ដីធំៗ លូកដៃចូល អន្ដរាគមន៍ ធ្វើឱ្យមន្ដ្រីតុលាការ ដែលជាស្ថាប័នឯក
រាជ្យ ពិបាកក្នុងការចាត់ការសំណុំរឿង រួចហើយបង្គាប់ភាគីជនសង្ស័យ ឱ្យប្ដឹងបក វិញថែមទៀត
ផង ។

សូមបញ្ជាក់ថា បន្ទាប់ពីក្រុមកូនលោក ឃុន រ៉ាន់ លើកគ្នាទៅប្រើអំពើហិង្សាលើភាគី រងគ្រោះ រួម
ទាំងវាយកំទេចរថយន្ដនិងលូក យកលុយអស់ ១៦០០ ដុល្លាររួចមក ភាគីរង គ្រោះ ដែលមានស្ដ្រី
ឈ្មោះជា គឹមឡាយ បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចកងរាជ អាវុធហត្ថរាជធានីភ្នំពេញ ដោយ
ចោទប្រកាន់ បីបទល្មើសប្រឆាំងនិងឈ្មោះឃុន ដូរ៉េ ដោយ ទី១ ចោទប្រកាន់ពីបទហិង្សាដោយ
ចេតនា ទី២ ចោទពីបទធ្វើឱ្យខូចខាត ទ្រព្យសម្បត្ដិ ដោយចេតនា និងទី៣ ចោទពីបទលួច ហើយ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅ តុលាការរាជធានីភ្នំពេញ ក្នុងសំណុំរឿងព្រហ្មទណ្ឌ
លេខ១៧០៨ ហើយក៏ត្រូវបានអ្នកស្រី ស៊ី វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ
ចេញដីកាកោះឱ្យជនសង្ស័យ ខាងលើ ចូលខ្លួន ទៅ បំភ្លឺកាលពីថ្ងៃទី០៣ ខែ ឧសភា ផងដែរ តែជន
សង្ស័យមិនបានចូល ខ្លួននោះទេ ទើបព្រះរាជអាជ្ញាបញ្ជូនសំណុំ រឿងឱ្យចាត់ការតាម នីតិវិធីច្បាប់។
ប៉ុន្ដែ ខណៈដែលសមត្ថកិច្ចតុលាការ កំពុងតែចាត់ការនោះ ស្រាប់តែមានលេចឮនូវព័ត៌មានថា រឿង
ក្ដីខាងលើនេះ ត្រូវបានអ្នកមានឥទ្ធិពល មួយរូប ដែលធ្លាប់រត់ការរឿងក្ដីធំៗនៅតុលា ការ ហើយធ្លាប់
ដើរអួតអាងថា រូបគេមាន កូនចៅធ្វើការនៅតុលាការនោះបានចេញមុខ អន្ដរាគមន៍នៅ ក្នុង សំណុំ
រឿងនេះ ធ្វើឱ្យមន្ដ្រី តុលាការ ដែលជាស្ថាប័នឯករាជ្យ ពិបាកនឹង ចាត់ការ ព្រោះតែខ្លាចឥទ្ធិពលអ្នក
ដែលរត់ ការសំណុំរឿង ។ មិនតែ ប៉ុណ្ណោះ អ្នកដែល មានឥទ្ធិពលខាងលើនេះ ថែមទាំងដើរអួត អាង
នៅមុខតុលាការថែមទៀតថា ពួកគេ មានលុយ បើភាគីដើមបណ្ដឹងខ្លាំងនឹងឱ្យចុង បណ្ដឹងដាក់ពាក្យ
ប្ដឹងបកវិញ ចាំមើលអ្នកណា ឈ្នះអ្នកណាចាញ់ ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០១៣កន្លងទៅនេះ នៅតាម បណ្ដោយផ្លូវព្រះសី
ហនុ ស្ថិតនៅក្នុងសង្កាត់ បឹងព្រលិត ខណ្ឌ៧ មករា មានកើតករណី ហិង្សាមួយ ដោយមានយុវជន
មួយក្រុមដែល ក្នុងនោះគេស្គាល់ថា មានឈ្មោះឃុន ដូរ៉េ បានព្រួតគ្នាវាយទៅលើភាគីម្ខាងទៀត ដែល
មានឈ្មោះជា គឹមឡាយ ភេទស្រី អតីតជា សង្សាររបស់ខ្លួន បណ្ដាលឱ្យរងរបួសរួមទាំង វាយកំទេច
រថយន្ដម៉ាកលុច្សស៊ីស Rx300 ដែលជា របស់បងស្ដ្រីខាងលើ ហើយក៏បណ្ដាល ឱ្យបាត់លុយអស់
ចំនួន ១៦០០ដុល្លារ ផងដែរ។ ក្រោយបង្កហេតុហើយ ក្រុមជនសង្ស័យទាំង អស់ ក៏បាននាំ គ្នាបើក
រថយន្ដគេចអស់ទៅ ដោយ បន្សល់ទុករថយន្ដម៉ាកឡង់រ៉ូវ៉ែមួយ គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំ
ពេញ 2T-3277 នៅកន្លែង កើត ហេតុ ។ បន្ទាប់មក សមត្ថកិច្ចក៏នាំយក រថយន្ដខាងលើនេះ ទៅ
កាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានី ភ្នំពេញ ក្នុងនោះយោង តាមពាក្យបណ្ដឹង របស់ស្ដ្រីរង
គ្រោះ ដែលប្ដឹងឈ្មោះឃុន ដូរ៉េ និងបក្ខពួក បានរៀប រាប់ ថា នៅមុនពេល កើតហេតុ រូបនាង រួម
ជាមួយមិត្ដភក្ដិ៣-៤ នាក់ឈ្មោះពិសី ឈ្មោះនួន ល្អង និងបង ប្អូន ជីដូនមួយឈ្មោះទី បាននាំគ្នាចូល
ទៅផឹកស៊ី លេង នៅក្នុងក្លឹប C2 ដែលមានទីតាំងនៅ ក្បែរកន្លែង កើតហេតុ ។ ខណៈមិនទាន់បាន
ហូបចុកផង រូបនាងក៏ចេញមកខាងក្រៅ ទូរស័ព្ទហៅមិត្ដភក្ដិបន្ថែមទៀត ស្រាប់តែ លេចឈ្មោះឃុន
ដូរ៉េ មកឈរក្បែររួចហើយ លូកដៃដកយកទូរស័ព្ទខ្លួន ដែលកំពុងនិយាយ  ដោយសួរថា ទូរស័ព្ទទៅ
នរណា? ពេលឃើញ ដូច្នេះខ្លួនក៏បានប្រកែកចុះឡើង ធ្វើឱ្យភាគី ម្ចាស់ហាង ចេញមកដេញពួកគេ
ហើយក៏នាំ ឱ្យកើតជម្លោះឡើង ដែលពេលនោះរូបនាង ក៏បានទូរស័ព្ទហៅឪពុកម្ដាយ ដើម្បីឱ្យមក
ដោះស្រាយគ្នា ដោយរូបនាងថែមទាំងឃាត់ ឈ្មោះឃុន ដូរ៉េ មិនឱ្យទៅណាផងដែរ ស្រាប់ តែមួយ
សន្ទុះក្រោយមក លេចមុខប្អូនប្រុស របស់គេ រួមទាំងបក្ខពួក៤-៥នាក់ទៀត ជិះ រថយន្ដទំនើប មក
ដល់ ក៏រករឿងហើយព្រួត វាយមកលើខ្លួន បងប្រុស និងឪពុក បណ្ដាល ឱ្យរងរបួស និងបាត់លុយ
អស់ ១៦០០ដុល្លារ រួមទាំងយកដុំថ្ម គប់កំទេចរថយន្ដរបស់បង ប្រុសខ្លួនទៀត ។

សូមបញ្ជាក់ថា ការប្រើអំពើហិង្សារបស់ ឈ្មោះឃុន ដូរ៉េ មកលើស្ដ្រីឈ្មោះជា គឹម ឡាយ និងបងប្អូន
នេះ មិនមែនជាលើក ទី១នោះទេ គឺធ្លាប់កើតមាន ពីរបីលើករួចមក ហើយ ហើយកន្លងទៅរូបនាង
និងក្រុមគ្រួសារ ក៏ធ្លាប់ប្ដឹងសមត្ថកិច្ចអន្ដរាគមន៍ឃាត់ខ្លួនឈ្មោះ ឃុន ដូរ៉េនេះ នៅទីបញ្ជាការ អាវុធ
ហត្ថខេត្ដ កណ្ដាល និងអាវុធហត្ថលើផ្ទៃប្រទេសផង ដែរ តែរាល់លើកឪពុករបស់គេ គឺលោកឃុន
រ៉ាន់ តែងតែ ចេញមុខ សុំសម្រួលនិងបញ្ចប់ រឿងរាល់លើក ដោយក្រុមគ្រួសាររបស់ស្ដ្រី រងគ្រោះ មិន
ចង់មានរឿង វែងឆ្ងាយ ចេះតែ សម្របសម្រួលបញ្ចប់ទៅ ។ ប៉ុន្ដែលើកនេះ ទំនងរឿងហេតុកើតឡើង
ធ្ងន់ធ្ងរ ទើបរូបនាង សម្រេចចិត្ដដាក់ពាក្យបណ្ដឹងទៅតុលាការ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ