ភ្នំពេញ៖ អ្នកសុំទានម្នាក់ រងរបួសធ្ងន់ធ្ងរ ខណៈបុរសម្នាក់ ជិះម៉ូតូទាំងស្រវឹងស្រា បើកបុកពេញ
ទំហឹង កាលពីវេលាម៉ោង ២១ នឹង ៣០ នាទីយប់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៣ តាមបណ្តោយ
ផ្លូវលេខ ២៧១ ច្រមុះជ្រូកក្បាលថ្នល់ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
សាក្សីដែលបាន ឃើញហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុ គេបាន
ឃើញបុរសម្នាក់ វ័យជាង ៣០ ឆ្នាំ បានជិះម៉ូតូ មួយគ្រឿង ម៉ាកសេ ១២៥ ស៊េរី២០១២ ពាក់
លេខភ្នំពេញ 1AY-0938 ធ្វើដំណើរ តាមបណ្តោយផ្លូវលេខ ២៧១ ដោយបានបើកបរ ក្នុង
ល្បឿនយ៉ាងលឿន ពីកើតទៅលិច លុះបើកដល់ចំណុចកើតហេតុ មានបុរសម្នាក់ទៀត ដែល
ជាអ្នកសុំទាន បានដើរឆ្លងកាត់ផ្លូវ ២៧១ ក៏ត្រូវម៉ូតូសេ១២៥ បើកបុកពេញទំហឹងតែម្តង បណ្តាល
ឲ្យម្ចាស់ម៉ូតូ សេ ១២៥ និងបុរស ដែលដើរឆ្លងផ្លូវ ត្រូវរងរបួសធ្ងន់ធ្ងរទាំងពីរនាក់ ចំណែកម៉ូតូត្រូវ
រងការខូចខាតស្ទើរទាំងស្រុង ។
បន្ទាប់ពីកើតហេតុ ម៉ូតូត្រូវបានសមត្ថកិច្ច នគរបាលចរាចរ ខណ្ឌចំការមន ចុះមកអន្តរាគមន៍ ធ្វើ
ការវាស់វែង អូសយកទៅរក្សា ទុក នៅអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីរង់ចាំដោះស្រាយតាម
ផ្លូវច្បាប់ ។ ចំណែកអ្នករងរបួស ត្រូវរថយន្តសាមុយមកដឹក យកទៅសង្គ្រោះ នៅមន្ទីរពេទ្យ មិត្ត
ភាពខ្មែរសូវៀត ( ហៅរុស្ស៊ី) ភ្លាមៗតែម្តង ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល