CamNews

ព័ត៌មានជាតិ 

នារីពីរនាក់ បើករថយន្តលឿនជ្រុល បុកម៉ូតូស្កុបពី បណ្តាលឲ្យនារីម្នាក់ ហោះផ្លោងខ្ទប់នឹងកញ្ចក់រថយន្ត

ភ្នំពេញ៖ ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ដ៏គួរឲ្យរន្ធត់មួយ ដែលបង្កឡើងដោយសារ នារី
វ័យ ក្មេងពីរនាក់ បានជិះរថយន្ត មួយគ្រឿង ម៉ាកកាមរីឆ្លាម លឿនជ្រុលទៅបុកនារីម្នាក់ទៀត
ដែលកំពុងជិះ ម៉ូតូស្កុបពី បណ្តាលឲ្យដួល រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ
ភ្លាមៗ កាលពីវេលាម៉ោង ១៩និង០០នាទីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៣ នៅតាមបណ្តោយ
ផ្លូវសួនច្បារស្ពានកោះពេជ្រ កែងផ្លូវសបិទ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

 តាមប្រភព ព័ត៌មានពី កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល កើតហេតុ នារីរងគ្រោះ បាន
ជិះម៉ូតូមួយ គ្រឿងម៉ាក ស្កុបពី ពណ៌ សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BH-3924 ធ្វើដំ
ណើរតាម បណ្តោយផ្លូវ សួនច្បារស្ពានភ្លោះកោះពេជ្រ ក្នុងទិសដៅ ពីលិចទៅកើត។

ដោយឡែក រថយន្តកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-1863 ជិះដោយ នារីវ័យ
ក្មេង ២នាក់ ដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បំណងឆ្ពោះទៅ មជ្ឈមណ្ឌលកោះពេជ្រ តែខណៈជិះមកដល់ចំណុចកែងផ្លូវសបិទ រថយន្តស្រាប់តែជ្រុល ចង្កូតទៅបុកចំម៉ូតូស្កុបពី មួយ
ទំហឹងតែម្តង បណ្តាលឲ្យម្ចាស់ម៉ូតូ ដួលហោះផ្លោងទៅខ្ទប់ នឹងកញ្ចក់មុខរថយន្ត បោកក្បាល
រងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកអន្តរាគមន៍ វាស់វែង ដកហូតយករថយន្ត និង
ម៉ូតូទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាម
នីតិវិធីច្បាប់។

 សូមបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយសារនារីម្ចាស់រថយន្ត
បើកបរក្នុង ល្បឿនលឿនមិនប្រយ័ត្ន ទើបបណ្តាលឲ្យបុកគេរងរបួសធ្ងន់បែបនេះហើយ សមត្ថ
កិច្ច នៅមិនទាន់បញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ដោយសាររូបគេបានរងរបួស
ធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ