CamNews

កំសាន្ត 

នាយ ចយ និងភរិយា ទទួលបានភាពកក់ក្ដៅយ៉ាងខ្លាំង ពីក្រុមគ្រួសារនាយ ក្រឹម

ក្រោយពីបានឃើញភរិយា នាយ ចយ សម្រាលបានកូនគួរប្រុសគួរស្រឡាញ់ បណ្ដាអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។



ការប្រសូតបុត្ររបស់នាយ ចយ បានធ្វើឱ្យបណ្ដាសិល្បករ សិល្បការិនី នៅក្នុងសង្គមសិល្បៈបង្ហាញអារម្មណ៍សប្បាយរីករាយទៅកាន់នាយ ចយ និងភរិយាថែមទៀតផង។ នាយ ចយ និងភរិយា ក៏បានដាក់ឈ្មោះ ឲ្យកូនប្រុសរបស់ខ្លួន ដែលមានមុខមាត់គួរស្រលាញ់នោះថា « ភិច ណាឃីន» ។



តែអ្វីដែលដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺ ក្រុមគ្រួសាររបស់តារាកំប្លែងនាយ ក្រឹម បានទៅសួរសុខទុក្ខ និងផ្ដល់ភាពកក់ក្ដៅទៅកាន់ភរិយានាយ ចយ ទៅដល់ក្នុងមន្ទីរពេទ្យ ជាមួយនឹងទឹកមុខស្រស់ស្រាយគ្រប់ៗគ្នា មើលទៅគឺដូចគ្រួសារតែមួយ៕







 

អត្ថបទ៖ ចំរើន