CamNews

ព័ត៌មានជាតិ 

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ បញ្ចប់តំណែង អនុរដ្ឋលេខាធិការ របស់លោកស្រី ហ៊ុន ស៊ីណាត ជាផ្លូវការ

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤ បានចេញ ព្រះរាជក្រឹត្យមួយ ដោយបញ្ចប់តំណែង អនុរដ្ឋលេខាធិការ នៃក្រសួង ទំនាក់ទំនង ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច របស់លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ជាផ្លូវការហើយ បន្ទាប់ពីលោកស្រី លាលែងពីតំណែង កាលពីចុងខែវិច្ឆិកា។

សូមជំរាបថា លោកស្រី ហ៊ុន ស៊ីណាត បានប្រកាស នៅលើទំនាក់ទំនងសង្គម ហ្វេសប៊ុក របស់លោកស្រី ថា លោកស្រី សម្រេចលាលែង ពីតំណែង ព្រោះតែមិន អាចដោះស្រាយ បញ្ហាដីធ្លី ជូនប្រជាពលរដ្ឋ ដែលមានទំនាស់ជាមួយក្រុមហ៊ុន ឧកញ៉ា លី យ៉ុងផាត់ បាន ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP