CamNews

ព័ត៌មានជាតិ 

រថយន្ដ ក្រឡុកស៊ីម៉ងត៍ ក្រុមហ៊ុនស៊ីផេក CPAC បុកកិន សិស្សិវទ្យាល័យ ជា ស៊ីម បឹងកេងកង ស្លាប់

ភ្នំពេញ ៖ ក្មេងប្រុសជាសិស្សវិទ្យាល័យ ជា ស៊ីម បឹងកេងកង ម្នាក់ បានស្លាប់យ៉ាងអាណោចអាធម
ដោយ សាររថយន្ដក្រឡុកស៊ីម៉ងត៍ របស់ក្រុមហ៊ុនស៊ីភីអេស៊ី (CPAC) បើកបុក និងកិនខ្ទេចក្បាល
កាលពីវេលាម៉ោង ៣និង០៥នាទីល្ងាច ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣ នៅតាមបណ្ដោយ ផ្លូវលេខ២
សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ លី សុខហេង អាយុ ១៧ឆ្នាំ ជាសិស្សថ្នាក់ទី៩ វិទ្យាល័យជា ស៊ីម បឹងកេង
កង មានទីលំនៅ ផ្ទះលេខ៩៨តេ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា ជនរងគ្រោះជិះម៉ូតូម៉ាកស្គូពី ពណ៌ក្រហម ពាក់ស្លាក
លេខភ្នំពេញ 1AQ-1620 តែម្នាក់ឯង ពីភ្នំពេញទៅតាខ្មៅ ចំណែករថយន្តបើកស្របទិសគ្នា ពេល
មកដល់កន្លែងកើត ហេតុបុកពីក្រោយ ហើយកិនចំក្បាលជនរងគ្រោះស្លាប់តែម្តង ។ ចំណែករថ
យន្តបង្កបានបើកគេចចូល ក្រុមហ៊ុនរបស់ខ្លួននៅជិតកន្លែងកើតហេតុ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ