ភ្នំពេញ ៖ ក្រុមបង្កអុកឡុក ដែលគណបក្សសង្រ្គោះជាតិ រួមនិងសហជីពទាំង៦ មិនទទួលស្គាល់ ហើយបានដើរវាយបំផ្លាញ ទ្រព្យសម្បត្ដិតាមរោង ចក្រសហគ្រាស រហូតដល់ នាំគ្នាបិទផ្លូវវ៉េង ស្រេង ម្ដុំសួនកាណាឌីយ៉ា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយឈានទៅដល់ ការប៉ះទង្គិចគ្នា យ៉ាងខ្លាំង ជាមួយសមត្ថកិច្ច ចម្រុះរាជធានីភ្នំពេញ ដោយមានការផ្ទុះ អាវុធជាច្រើន គ្រាប់ នោះ បណ្ដាលឱ្យជន បង្កទាំងនេះចំនួន ៤នាក់ បានស្លាប់ និងមួយ ចំនួនទៀត បានរងរបួស ខណៈដែល កម្លាំង សមត្ថកិច្ចក៏មានអ្នករងរបួសផងដែរ ។
សេចក្ដីរាយការណ៍ ពីសមត្ថកិច្ចដែល ចូលរួមនៅក្នុងប្រតិបត្ដិការបំបែកក្រុមបង្ក អុកឡុក ដើរវាយ បំផ្លាញ ទ្រព្យសម្បត្ដិតាម បណ្ដារោងចក្រសហគ្រាសខាងលើនេះ បាន ឱ្យដឹងថា ក្រោយពីក្រុមទាំង នេះ បាននាំគ្នា បិទផ្លូវវ៉េងស្រេង បណ្ដាលឱ្យកកស្ទះចរាចរណ៍ ហើយក្នុងដៃមានបំពង់ទីប ដុំថ្ម និង ដំបង នោះ ក្រុមសមត្ថ កិច្ចចម្រុះរបស់រាជធានីភ្នំ ពេញ ទាំងនគរបាល និងអាវុធហត្ថបានទៅ បំបែក រហូតដល់មានការ ផ្ទុះអាវុធ ជាច្រើនគ្រាប់ ហើយធ្វើឱ្យជនបង្កទាំងនេះ ៤នាក់ ស្លាប់ និងផ្សេងទៀត រងរបួស ។យ៉ាងណាក៏ដោយស្ថាន ភាពទូទៅ នៅសួនកាណាឌីយ៉ា រហូតមកដល់វេលាម៉ោង ១១ និង១០នាទី ព្រឹកថ្ងៃដដែលនេះ មិនទាន់ធូរ ស្រាលនៅ ឡើយទេ ខណៈដែលកម្លាំងសមត្ថកិច្ច និង ក្រុមបង្កអុកឡុកខាងលើ បាន និងកំពុង ប្រឈម មុខប៉ះទង្គិចជាមួយគ្នានៅឡើយ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល