CamNews

ព័ត៌មានជាតិ 

ជនរងគ្រោះម្នាក់ បាត់ខ្លួន ក្រោយ លិចទូក មកពី បុណ្យកឋិន

កណ្តាលៈទូកមួយគ្រឿងដែលបានដឹកអ្នកដំណើរ មកពីបុណ្យកឋិនទាន មួយគ្រឿងបានក្រឡាប់ ចូលទៅក្នុងទឹក បណ្តាលឲ្យ ជនរងគ្រោះ ម្នាក់បាត់ខ្លួន និង៩នាក់ទៀតត្រូវ បានជួយសង្គ្រោះទាន់ពេលវេលា។ ហេតុការណ៍នេះ បានកើតឡើង នៅចំណុចបឹង វាលសំណាប ភូមិខ្នោការ ឃុំបារុង ស្រុកល្វាឯម ខេត្តកណ្ដាល។

ជនរងគ្រោះដែល បានបាត់ខ្លួន មាន ឈ្មោះ ម៉ៃ  សាន ភេទប្រុសអាយុ១៨ឆ្នាំ មានទីលំនៅ ភូមិព្រែក តាអុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម មុខរបរកសិករ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះ បានធ្វើដំណើរត្រឡប់មកផ្ទះវិញ ជាមួយអ្នករួមដំណើរ ចំនួន១០នាក់ រួមនិងព្រះសង្ឃ ចំនួន១អង្គ សុទ្ធតែសាច់ញាតិ បងប្អូនទាំងអស់ បន្ទាប់ពីទៅបុណ្យកឋិនទាន ចប់កាល ពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ដោយបានជិះទូកម៉ាស៊ីន ធ្វើអំពីស្មាច់ ប្រវែង៧ម៉ែត្រ លុះមកដល់កន្លែង កន្លែងកើតហេតុ ទូកមានការចូលទឹក អ្នកជិះស្រែកឲ្យបន្ថយល្បឿន អ្នកបើក មានការស្លន់ស្លោ បាត់ម្ចាស់ការ វេចង្កូតក៏ក្រឡាប់ លិចតែម្តងទៅ បន្ទាប់មកអ្នករកត្រី នៅក្បែនោះបានមក ជួយសង្គ្រោះបានចំនួន៩នាក់ បាត់ម្នាក់រកមិនទាន់ឃើញ។

បច្ចុប្បន្នកម្លាំងប៉ុស្តិ៍កំពុងជួយស្វែងរកជនរងគ្រោះនៅកន្លែងកើតហេតុ៕


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social News Cambodia Kandal