ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង១និង ៣០នាទីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ បានបង្ក្រាបករណីសញ្ចាកម្មជាក់ស្ដែងមួយ ដោយឃាត់ខ្លួនស្ដ្រីម៉ែយ៉ែមម្នាក់បន្ទាប់ពីនាំ នារីនិងក្មេងស្រីពីរនាក់ ចុះពីសណ្ឋាគារបូលី ណាផាលេស ស្ថិតនៅផ្លូវលេខ១៥៤ សង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
លោកសេង ហុង នាយរងការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិ ជនរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ដ្រីសង្ស័យ ឈ្មោះសុខ ហ៊ីម អាយុ៣៧ឆ្នាំ រីឯនារីនិង ក្មេងស្រីរងគ្រោះទាំងពីរនាក់ ទី១ឈ្មោះចាន់ ស្រីនាង អាយុ១៧ឆ្នាំនិងទី២ ឈ្មោះកែវ វួច ណៃ អាយុ១៩ឆ្នាំ ។
លោកសេង ហុង បានបញ្ជាក់ថា ស្ដ្រីម៉ែ យ៉ែមរូបនេះ បានធ្វើសកម្មភាពនាំនារីនិង ក្មេងស្រីរងគ្រោះខ្លះមិនទាន់គ្រប់អាយុឱ្យ ទៅរួមភេទជាមួយភ្ញៀវទាំងខ្មែរនិងបរទេស នៅតាមផ្ទះសំណាក់និងសណ្ឋាគារ អស់រយៈ ពេលជាង៣ឆ្នាំមកហើយ ដោយគិតតម្លៃ ៥០ភាគរយពីនារីរងគ្រោះ ពោលបើការរួម ភេទម្ដង បាន៥០ដុល្លារនោះរូបគេនិងដកទុក ២៥ដុល្លារ ។
លោកសេង ហុង បានបញ្ជាក់ទៀតថា ស្ដ្រីរូបនេះ ថែមទាំងបោះនាមប័ណ្ណដាក់លេខ ទូរស័ព្ទ ហើយប្រាប់ទៅមេការតាមសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនឱ្យទាក់ទងខ្លួន បើ សិនជាភ្ញៀវដែលមកសម្រាកត្រូវការនារីរួម ភេទនោះ ។
សម្រាប់ករណីមួយនេះ ត្រូវបាននាយរង ការិយាល័យលោកសេង ហុង អះអាងថា មុនឈានទៅដល់ការឃាត់ខ្លួនកម្លាំងរបស់ លោកបានធ្វើការតាមដានស្ដ្រីរូបនេះតាំងពី ចេញពីផ្ទះ ដោយដឹកនារីរងគ្រោះទាំងពីរនាក់ ទៅឱ្យរួមភេទជាមួយភ្ញៀវបរទេសនៅសណ្ឋា គារបូលីណាផាលេស ដែលលើកនេះគឺជា ភ្ញៀវបរទេសទៀតផង ។
ក្រោយពីចប់ការរួមភេទ នារីទាំងពីរនាក់ បានចុះពីសណ្ឋាគារឡើងម៉ូតូជាមួយជនសង្ស័យ ប្រុងត្រឡប់ទៅវិញ ក៏ត្រូវសមត្ថកិច្ចធ្វើការ ឃាត់ខ្លួនតែម្ដង ។
បច្ចុប្បន្នស្ដ្រីរូបនេះ ត្រូវបានបញ្ជូនទៅធ្វើ ការសួរនាំបន្ដនៅការិយាល័យប្រឆាំងការជួញ ដូរមនុស្សនិងការពារអនីតិជន ដើម្បីចាត់ វិធានការតាមនីតិវិធី ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល