ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍វត្តភ្នំ កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ បានល្បាតនៅក្នុង មូលដ្ឋានរបស់ខ្លួន ហើយប្រមូលជនអនាថា និងស្រ្តីរកស៊ីផ្លូវភេទ នៅតាមផ្លូវសាធារណៈ ចំនួន១៤ នាក់ ដែលពួកគេតែងតែបង្កការរំខាន និងបង្កភាពអនាធិបតេយ្យ ។
លោក អ៊ុន សំអាត នាយនគរបាលប៉ុស្តិ៍វត្តភ្នំ បានសំណូមពរ ក៏ដូចជាអំពាវនាវដល់មន្ទីរសង្គមកិច្ច មេត្តាអប់រំពួកគេឲ្យបានយូរ ដើម្បីកុំឲ្យពួកគេមកបន្តអាជីពដដែលនេះ ព្រោះស្រ្តីរកស៊ីផ្លូវភេទ និងក្មេងអនាថាទាំងនេះ គឺមុខដដែលៗ ដែលកម្លាំងរបស់លោកចាប់បានជាញឹកញាប់ ៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល