CamNews

ព័ត៌មានជាតិ 

សប្តាហ៍នេះ សីតុណ្ហភាព នឹងចុះត្រជាក់ ដល់​ ១៣ អង្សាសេ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា នៅក្នុងសប្តាហ៍នេះសីតុណ្ហភាពនៅកម្ពុជា នឹង ចុះត្រជាក់ខ្លាំង ដោយតំបន់ជួរភ្នំសីតុណ្ហភាពធ្លាក់ដល់កម្រិត ១៣អង្សា តំបន់ឆ្នេរធ្លាកដល់ ២១អង្សា ខណៈរាជ ធានីភ្នំពេញ ធ្លាក់ដល់ ១៩អង្សា។

យោងតាមលិខិតជូនដំណឹងរបស់ក្រសួងធនធានទឹកនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ បានឲ្យដឹងថា សីតុណ្ហភាព នឹងចាប់ផ្តើមចុះត្រជាក់ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ ដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៥។

តាមសេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា នៅតំបន់ជួរភ្នំដងរែក ខេត្តឧត្តរមានជ័យ ព្រះវិហារ  មណ្ឌលគិរី ស្ទឹង ត្រែង និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមានឹងធ្លាក់ចុះមកនៅក្នុងកម្រិតពី ១៣-១៧អង្សា និងសីតុណ្ហភាពអតិ បរមា មានពី ២៤-២៧អង្សា។

រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ត្បូង ឃ្មុំ កំពង់ចាម ក្រចេះ ព្រៃវែង និងខេត្តស្វាយរៀង សីតុណ្ហភាពអប្បបរមា មានពី ១៩-២១អង្សា និងសីតុណ្ហភាព អតិបរមា មានពី ២៧-២៩អង្សា។

ដោយឡែកសម្រាប់ខេត្តតាកែវ កោះកុង ព្រះសីហនុ និងខេត្តកែប សីតុណ្ហភាពអប្បបរមាមានពី ២១-២៣អង្សា និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សា។

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់សាធារណជន ជាពិសេសវរៈ កងទ័ព ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាសុខភាព ដែលអាចបង្ហឲ្យមានជាជំងឺដង្កាត់ផ្សេងៗ បណ្តាលមកពីអាកាសធាតុចុះត្រជាក់នេះ៕


ផ្ដល់សិទ្ធដោយ ដើមអម្ពិល


Tags: Social News Cambodia PP