CamNews

ព័ត៌មានជាតិ 

អស្ចារ្យណាស់ ខ្សែប្រយុទ្ធជើងថ្មី វ័យក្មេងក្រុម Liverpool ទទួលការសម្រេចពីថ្នាក់ដឹកនាំកំពូល ដោយផ្ទាល់

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធវ័យក្មេង កំពុងតែទទួលបានសម្លេងគាំទ្រខ្ពស់ ក្នុងក្រុម Liverpool ថ្មីៗបានធ្វើ​ឲ្យ​កក្រើក ដល់ក្លឹបទាំងមូល ខណៈសូម្បីតែថ្នាក់ដឹកនាំកំពូលគឺ​លោក Tom Werner ក៏មានការចាប់អារម្មណ៍ ហើយថែមទាំង អនុញាតឲ្យបន្ដនូវកិច្ចកុងត្រាថ្មីមួយទៀត ដែលមានរយៈពេលយូ ។ 

កីឡាករ Raheem Sterling វ័យ ២០ ឆ្នាំរបស់​ Liverpool ទទួលបានទំនុកចិត្ដពីក្រុមយ៉ាងរឹងមាំ រហូតដល់ ថ្នាក់ដឹកនាំក្រុមកំពូល គឺលោក Tom Werner ចេញប្រសាសន៍ដោយផ្ទាល់ថានឹង សម្រេចកិច្ចកុងត្រា​ថ្មីដល់កីឡាករ ពីលើការសន្យារបស់ Brendan Rodgers ធ្លាប់ធានាឲ្យកីឡាករតាំងពីពេលមុនមក​។ ខ្សែប្រ​យុទ្ធជើងថ្មីម្នាក់នេះ កំពុងតែស្ថិតក្នុងការសង្ស័យមិនដាច់ស្រឡះទាល់តែសោះ ក្រោយពីមានតែពាក្យសម្ដីតែម្នាក់របស់ Brendan Rodgers ។ 

ឆ្លងកាត់តាមការសម្រេចចិត្ដរបស់ក្រុមទាំងមូលផងដែរ លោក Tom Werner បានមានប្រសាសន៍សរសើរបន្ថែមទៀតថា ជាក់ស្ដែងណាស់ថា គាត់ពិតជាកីឡាករដែលសំខាន់សម្រាប់​ពួកយើងទាំង​អស់គ្នា ។​​ហើយម្យ៉ាងទៀតនោះ គាត់ពិតជាមានទំនុកចិត្ដលើកីឡាករ ហើយថែមទាំងអាចឈានដល់ការរៀបចំ​កម្ម​វិធីជប់លៀងសម្រាប់អបអរសាទរទៀតផង ។ 

សូមបញ្ជាក់ឡើងវិញថា សម្រាប់ការសម្រេច​ចិត្ដ​លើកិច្ចកុងត្រាថ្មីរបស់ក្រុម មិនទាន់បានកំណត់​ពេលវេលា ឲ្យច្បាស់លាស់នៅឡើយទេ គ្រាន់តែតាមការ​បង្ហាញ គឺមានរយៈពេល​យូរជាងកិច្ចចាស់ដែលក្រុម ធ្លាប់បានផ្ដល់ឲ្យកីឡាករ ។ 

ថ្នាក់ដឹកនាំកំពូល របស់ Liverpool លោក Tom Werner

ថ្នាក់ដឹកនាំក្រុម បន្ទាប់ គឺលោក Brendan Rodgers 

 

 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror


Tags: Sport News Liverpool