CamNews

ព័ត៌មានជាតិ 

កម្មវិធីចម្លែក របស់​កូកាកូឡា សម្រាប់​ផ្តល់​ជូន សិស្ស-និស្សិត កម្ពុជា ក្នុង​ម៉ោង​សម្រាក

ភ្នំពេញៈ កូកាកូឡា បានបង្កើតកម្មវិធី ពិសេសមួយ សម្រាប់ផ្តល់ជូន ដល់សិស្ស-និស្សិត កម្ពុជា
នៅពេល ពួកគេ សម្រាកពីម៉ោងសិក្សា ជាមួយនឹង រង្វាន់អនុស្សាវរីយ៍ ជាបន្តបន្ទាប់។ គ្រាន់តែ
ចុចទៅលើ សញ្ញាមួយ នៅខាងក្រោយរថយន្ត កូកាកូឡា ដាក់ថា “សូមចុចទីនេះ” សិស្ស-និស្សិត
នឹងទទួលបានរង្វាន់ ជាច្រើនសន្ធឹកសន្ធាប់ ដែលក្នុងនោះមានទាំង ភេសជ្ជៈ កូកាកូឡា ផងដែរ ។
យុទ្ធនាការនេះមានរយៈពេលជិត ៣ឆ្នាំមកហើយ ដោយចាប់ផ្តើមចេញដំណើរ ពីអាមេរិកឡាទីន
ទៅតំបន់អាស៊ី បន្ទាប់មក ក៏នឹងទៅ សហរដ្ឋអាមេរិក និង អឺរ៉ុប ។ ដោយឡែកនៅកម្ពុជា កម្មវិធី
នេះ បានធ្វើឡើងនៅថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០១៣ នៅតាមបណ្តាសាលាមួយចំនួន នារាជធានី
ភ្នំពេញ ដើម្បីផ្តល់ជូន សិស្ស-និស្សិត នៅពេលសម្រាក ពីការរៀនសូត្រ ដែលធ្វើឱ្យមានការភ្ញាក់
ផ្អើលយ៉ាងខ្លាំង ដល់សិស្ស-និស្សិត។

តំណាងក្រុមហ៊ុនកូកាកូឡា បានឱ្យដឹងថា កូកាកូឡា បាននាំមកជូន អ្វីដែលកាន់តែប្លែក និង រីក
រាយ ដល់ អតិថិជន ក៏ដូចជា ប្រជាជននៅលើពិភពលោក ជាពិសេសសិស្ស-និស្សិត នានា ។

ការចុចទៅលើ សញ្ញាសម្គាល់ខាងក្រោយរថយន្ត (បិទជិត) របស់កូកាកូឡា ហាក់ដូចជា ការល្បែង
កម្សាន្ត មួយ ដើម្បី ទទួលបានរីករាយ សម្រាប់សិស្ស-និស្សិត ។ នៅក្នុងរថយន្តបានផ្ទុក នូវរង្វាន់
ជាច្រើន មានរហូតជា ២០០រង្វាន់ ក្នុងនោះមានដូចជា អាវ-មួក-ភេសជ្ជៈកូកាកូឡា សំបុត្រកុន កាត
ទូរស័ព្ទ និង រង្វាន់អនុស្សាវរីយ៍ ផ្សេងៗទៀត ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ