ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទើបទទួលបាននៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ បានប្រតិកម្មខ្លាំងៗ ជុំវិញការផ្សាយព័ត៌មានបំផ្លើសការពិត និងគ្មានមូលដ្ឋានច្បាស់លាស់ របស់ទូរសស្សន៍ CNC ដែលបានចោទប្រកាន់ថា មានការឃុបឃិតប្រព្រឹត្តអំពើពុករលួយនៅអគ្គនាយកដ្ឋានពន្ធដារ។
សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា «អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មាននេះ»។ សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុងដូចខាងក្រោម៖