CamNews

ព័ត៌មានជាតិ 

បុរសជនជាតិម្នាក់ ត្រូវគេប្រទះឃើញ​ដេកស្លាប់​នៅបន្ទប់​ស្នាក់នៅ ក្នុងក្រុមហ៊ុន ជីង ថាវ

(ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់ អាយុជាង៥០ឆ្នាំ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុងបន្ទប់ជាន់ទី១ ក្រុមហ៊ុន ជីងថាវ ដែលជាក្រុមហ៊ុន វិស្វកម្មតុបតែង និងសាងសង់ ស្ថិតនៅសង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ នៅយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយមិនទាន់ដឹងមូលហេតុ។

ក្រោយប្រទះឃើញសពជនរងគ្រោះ កម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរកមូលហេតុ នៃការស្លាប់របស់ជនរងគ្រោះ។

យ៉ាងណាក៏ដោយ ការស្លាប់របស់ជនរងគ្រោះ មិនទាន់ដឹងថា ជាអំពើឃាតកម្ម ឫយ៉ាងណានោះនៅឡើយទេ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Phnom Penh