CamNews

ព័ត៌មានជាតិ 

ដឹកដៃគ្នាទៅហូបកាហ្វេទាំងព្រឹកព្រលឹម បែរជាជួបរឿងនឹកស្មានមិនដល់!

(កំពង់ធំ)៖ បុរសវ័យចំណាស់២នាក់ បានជិះម៉ូតូឌុបគ្នាទៅហូបកាហ្វេទាំងព្រឹកព្រលឹម ស្រាប់តែត្រូវរថយន្តមួយគ្រឿង បើកបុកពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់។

គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះ បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦ នាវេលាម៉ោង៤និង៤៥នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ មាន់ អាយុ៥៧ឆ្នាំ រស់នៅភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងអ្នករងរបួសមានឈ្មោះឈឹម អាយុ៥៨ឆ្នាំ ទីលំនៅជាមួយគ្នា​ត្រូវបានបញ្ជូនយកទៅសង្គ្រោះ នៅមន្ទីពេទ្យបង្អែកស្រុកបារាយណ៍។

ចំណែករថយន្តបង្កហេតុ បានបើករត់គេចបាត់ស្រមោល។ សម្រាប់សាកសពជនរងគ្រោះ ត្រូវបានបងប្អូនយកទៅ
ធ្វើបុណ្យតាមប្រពៃណី។ ម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកបារាយណ៍៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news