CamNews

ព័ត៌មានជាតិ 

ចាត់តាំងមន្រ្តីជាន់ខ្ពស់ ១៤រូបរៀបចំសន្តិសុខ សុវត្ថិភាព ជូនសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាត់តាំងមន្រ្តីស៊ីវិល នគរបាល និងយោធាជាន់ខ្ពស់ ១៤រូប ដើម្បី រៀបចំកិច្ចការសន្តិសុខ និង សុវត្ថិភាព តាមគោលដៅប្រារព្ធពិធីរបស់សម្តេចតេជោ ហ៊ុន សែន នា យករដ្ឋមន្រ្តី កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

យោងតាមលិខិតសេចក្តីសម្រេចចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែកុម្ភៈ បានឲ្យ ដឹងថា ក្រុមការងារចុះរៀបចំកិច្ចការសន្តិសុខ សុវត្ថិភាពនៅក្នុងកម្មវិធីរបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិតនេះ មាននាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួង មុខងារសាធារណៈ ជាប្រធាន,  នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ ភូមិន្ទ និងជានាយរងខុទ្ទការល័យសម្តេចតេជោ ជាអនុប្រធាន និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ អនុរដ្ឋលេ  ខាធិការក្រសួងការពារជាតិ និងជានាយរងខុទ្ធកាល័យ សម្តេចតេជោ ជាអនុប្រធាន និងមន្រ្តីយោធា នគរបាល ជាន់ខ្ពស់១១រូបផ្សេងទៀត រួមមានបុត្រច្បងនាយករដ្ឋមន្រ្តី គឺឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិ ការចម្រុះ មេបញ្ជាការរងកងទ័ពជើងគោក ជាសមាជិក ។

យោងតាមលិខិតដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី០៤ ខែមីនា បានបញ្ជាក់ថា ក្រុមការ  ងារមានភារកិច្ចចុះគ្រប់គោលដៅប្រារព្ធពិធីផ្សេងៗរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត,  ដឹកនាំបញ្ជា និង សហការជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងអាជ្ញាធរដែនដីលើការងារសន្តិសុខ សុវត្ថិ ភាព, ដោះស្រាយ និងទប់ស្កាត់រាល់បញ្ហា ដែលកើតមានឡើង ដោយយថាហេតុក្នុងកម្មវិធីនីមួយៗ, បំពេញកិច្ច ការផ្សេងៗទៀត ដែលពាក់ព័ន្ធ និងកិច្ចការសន្តិសុខ សុវត្ថិភាពជូនដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិ ត។

ក្នុងលិខិតដដែលនេះ នៅបានបញ្ជាក់ទៀតថា អនុប្រធាន និង សមាជិកទាំងអស់ ត្រូវចូលរួមប្រជុំតាមការ អញ្ជើញពីប្រធានក្រុមការងារចុះរៀបចំកិច្ចការសន្តិសុខ សុវត្ថិភាព៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP