CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍កោះធម្មជាតិ ដ៏រ៉ូម៉ែន និង ស្រស់ស្អាបំផុត កោះមូល

​រមណីយដ្ឋាន​កោះ​មូល​មាន​ភ្ញៀវ​ទៅ​ទស្សនា​រាប់ពាន់​នាក់​មក​ពី​ជុំវិញ​ ពិភពលោក ហើយ​ត្រូវបាន​រាប់​ជា​កន្លែង ​ដែល​ទាក់ទាញ​បំផុត​ក្នុង​ចំណោម​កន្លែង​ មួយចំនួន​របស់​ខេត្ត​កោះកុង​។ រមណីយដ្ឋាន​នេះ​មាន​ទីតាំង​នៅ​កន្លែង ​ដ៏​ពិសេស​របស់​ខេត្ត​កោះកុង នៅ​ជិត​ស្ថាន​សួគ៌​។

កោះកុង​ត្រូវបាន​គេ​ស្គាល់​ថា "​កោះ​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​" ហើយ​កោះ​មូល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​កោះកុង​ដ៏​ស្រស់ស្អាត​។ ទោះបីជា​កោះកុង​មាន​កន្លែង​ជាច្រើន ​ដែល​មិន​ទាន់​មាន​ឧស្សាហកម្ម​ទេសចរ និង​កំពុង​រីកចម្រើន ហើយ​អ្នកនឹង​ឃើញ​កន្លែង​ដ៏​ពិសេសៗ ​ដ៏​គួរអោយ​ចាប់​អារម្មណ៍​របស់​ខេត្ត​ កោះកុង​។ រមណីយដ្ឋាន​កោះ​មូល (​កោះកុង​ក្រៅ​)  មាន​ចម្ងាយ​ត្រឹមតែ​២៤​គីឡូម៉ែត្រ​ពី​ចំណុច​កណ្ដាល​ក្រុង ហើយ​អ្នក​អាច​ជួល​រថយន្ដ​មួយ​ដើម្បី​ទៅ​ទស្សនា​កន្លែង​ដែល​គួរអោយ​ស្រលាញ់​ នេះ​។ នេះ​គឺជា​ភាពរុងរឿង​របស់​រមណីយដ្ឋាន​កោះ​មូល (​កោះកុង​ក្រៅ​) ក្នុង​ខេត្ត​កោះកុង​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​រាប់ពាន់នាក់​។​

​ក្រៅ​ពី​ កន្លែង​កន្លែង​ដ៏​ស្រស់ស្អាត​នេះ ភ្ញៀវ​ក៏​អាច​ឃើញ​ទឹកជ្រោះ និង​ចាប់អារម្មណ៍​មុន​ពេល​ឃើញ​ទឹក ជ្រោះ​ដ៏​ស្រស់ស្អាត​ដែ​លធ្លាក់​ពី​កម្ពស់ ២៥​ម៉ែត្រ​។ ក្រៅពី​ទឹកជ្រោះ ភ្ញៀវទេសចរ​ក៏​អាច​ឃើញ​ទឹក​បាញ់​ចេញ​ក្នុង​រមណីយដ្ឋាន​កោះ​មូល (​កោះកុង​ក្រៅ​)​។ ក្រៅពី​ទឹក​បាញ់​អ្នកនឹង​ឃើញ​ផ្សោត​ដែល​រីករាយ​នឹង​នៅ​ជិត​អ្នក​។ នៅពេល​ដែល​អ្នក​ឈរ​នៅ​ជិត​ឆ្នេរសមុទ្រ អ្នក​ពិតជា​មាន​ការភ្ញាក់ផ្អើល​ដែល​ឃើញ​ផ្សោត​ខ្មៅ និង​ស ដែល​មិន​ខ្លាច​មនុស្ស​ប៉ះពាល់​។

កូន​របស់​អ្នកនឹង​រីករាយ​ជា​មួយ​ការសម្ដែង ​របស់​ផ្សោត​ដែល​រៀបចំ​ដោយ​ រមណីយដ្ឋាន​កោះ​មូល (​កោះ កុង​ក្រៅ​) ខេត្ត​កោះកុង​សម្រាប់​ការកម្សាន្ដ​សប្បាយ​របស់​ភ្ញៀវ​។ ប្រសិនបើ​អ្នក​មាន​ផែនការ​ស្នាក់ នៅ​មួយរយៈ អ្នក​អាច​ស្នាក់​នៅ​កន្លែង​គួរ​អោយ​ស្រលាញ់​ណា​មួយ​នៅ​ជិត​ឆ្នេរសមុទ្រ​។ ការដើរ​កម្សាន្ដ​លើ​ឆ្នេរសមុទ្រ​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេលយប់​ជា​បទពិសោធ​ មួយ ដែល​អ្នក​មិន​អាច​បំភ្លេចបាន​៕

សូមទស្សនា រូបភាព ខាងក្រោម

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia


Tags: Travel koh mol