CamNews

ព័ត៌មានជាតិ 

ខំបើកវ៉ា រថយន្ត រេចង្កូត ទៅបុកម៉ូតូ មួយគ្រឿងទៀត បណ្តាលឲ្យ ស្លាប់ទាំងពីរនាក់

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរ ដ៏គួរឲ្យរន្ធត់មួយដែលគេនឹកស្មានមិនដល់ គឺបុរសពីរនាក់ បានស្លាប់
បាត់បង់ជីវិត យ៉ាងអាណោចអាធម៌ ក្នុងខណៈដែល ពួកគេជិះម៉ូតូគ្រឿង ក្នុងល្បឿនលឿន បុកគ្នា
ពេញទំហឹង កាលពីវេលាម៉ោង ៦និង០០នាទីព្រឹក ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១២ នៅតាមបណ្តោយផ្លូវ
ជាតិ លេខ៣ ចន្លោះគីឡូម៉ែត្រ19-20 ខាងជើងវិទ្យាល័យពងទឹក ជាង២០០ម៉ែត្រ ស្ថិតក្នុងភូមិស្រែ
ញរ សង្កាត់ពងទឹក ខណ្ឌដង្កោ។

សមត្ថកិច្ចមូលដ្ឋាន និងមន្រ្តីនគរបាល ចរាចរជើងគោក រាជធានភ្នំពេញ ដែលចុះទៅពិនិត្យ និងវាស់
វែង ដល់កន្លែងកើតហេតុ បានឲ្យដឹងថា បុរសពីរនាក់ដែលស្លាប់ ក្នុងហេតុការណ៍ខាងលើនេះ ទី១
ឈ្មោះ ដុំ សុមិនា  ភេទប្រុស អាយុ២០ឆ្នាំ  មានទីលំនៅភូមិដូនទួត ឃុំញ៉ែញ៉ង ស្រុកត្រាំកក់ ខេត្ត
តាកែវ អាយុ២០ឆ្នាំ បានជិះម៉ូតូម៉ាក វេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1D-3031។

ចំណែកម្នាក់ទៀត មានឈ្មោះ សុត ឌីសាត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្លែងរលើង
សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅ ភូមិខ្លាគ្រហឹប ឃុំអំពិល
ទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1E-
9019។

សាក្សីដែលឃើញ ហេតុការណ៍ជាក់ស្តែងបានបន្តឲ្យដឹងថា មុនពេលកើតហេតុគេសង្កេតឃើញ
បុរស ឈ្មោះ ដុំ សុមិនា បានជិះម៉ូតូវេវ ក្នុងល្បឿន យ៉ាងលឿនតាមបណ្តោយ ផ្លូវជាតិលេខ៣ ក្នុង
ទិសដៅ ពីត្បូងទៅជើង លុះមកដល់ចំណុចកើត ហេតុខាងលើ រូបគេបានវ៉ា រថយន្ត មិនស្គាល់ម៉ាក
មួយគ្រឿងបណ្តាលឲ្យរេចង្កូត បុកជាមួយនឹងបុរសឈ្មោះ សុត ឌីសាត ដែលកំពុងជិះម៉ូតូ ម៉ាកសេ
១២៥ បញ្ច្រាសទិសគ្នា ពេញទំហឹង តែម្តង ដែលបណ្តាលឲ្យ ឈ្មោះ ដុំ សុមិនា ដួលបោក ខ្លួនបាក់ក
បាក់ដៃ បាក់ជើង ស្លាប់បាត់បង់ជីវិតយ៉ាង អាណោចអាធម៌ នៅចំពាក់កណ្តាល ផ្លូវជាតិលេខ៣ និង
ឈ្មោះ សុត ឌីសាទ ជាម្ចាស់ម៉ូតូសេ១២៥ ត្រូវរថយន្តសាមុយ របស់អង្គភាព កងពលតូច លេខ៧០
ដឹកយកទៅសង្គ្រោះ នៅមន្ទីពេទ្យតែ បានស្លាប់ នៅពេល បញ្ជូនទៅ ដល់មន្ទីរពេទ្យ។

ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវរងការខូចខាតខ្ទេច ម៉ត់ទាំងស្រុងតែម្តង ។ បន្ទាប់ពីកើតហេតុ កម្លាំង
នគរបាល ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ បានចុះមកវាស់វែង អូសយកម៉ូតូ ទាំងពីរគ្រឿងទៅ
រក្សាទុក នៅការិយាល័យចរាចរ ដើម្បីដោះស្រាយតាមផ្លូវច្បាប់។

គ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចបានបញ្ជាក់ថា បង្កឡើងដោយសារភាគីទាំងពីរ បើកបរក្នុងល្បឿន
លឿន និងមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន។

លោក ប៉ែន ឃុន នាយរងការិយាល័យ ចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ម៉ូតូ
របស់ ជនរងគ្រោះទាំងពីរគ្រឿង ត្រូវរក្សាទុក នៅការិយាល័យ របស់លោក ប៉ុន្តែសំណុំរឿង ត្រូវបាន
កម្លាំង សមត្ថកិច្ចរបស់លោក បញ្ជូនទៅ តុលាការដើម្បីចាត់ការតាមនីតិវិធី៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ