កណ្ដាល ៖ យុវជនម្នាក់ បានបើកម៉ូតូយ៉ាង លឿន ស្រាប់តែទៅបុកគាបជាប់រថយន្ដ ក្រុមហ៊ុនចិនដឹកដីធ្វើផ្លូវជាតិលេខ៥ បណ្ដាល ឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពី ល្ងាចថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅ ចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ភូមិទួល អំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្ដកណ្ដាល។
ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកពញាឮ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះសំរិទ្ធសំ អាយុ២២ឆ្នាំ រស់នៅភូមិពោធិ៍មង្គល ឃុំ ព្រែកតាទែន ស្រុកពញាឮ ខេត្ដកណ្ដាល ដោយឡែកអ្នកបើករថយន្ដដឹកដី គឺជាជន ជាតិចិន មិនស្គាល់អត្ដសញ្ញាណ ។
សមត្ថកិច្ចបានបញ្ជាក់ថា នៅវេលាម៉ោង ៥ល្ងាចថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ យុវជន រងគ្រោះបានបើក ម៉ូតូម៉ាកសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BV-5706 ធ្វើ ដំណើរតាមបណ្ដោយ ផ្លូវជាតិ លេខ៥ ក្នុងទិស ដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ស្រាប់តែដល់កន្លែងកើតហេតុ ក៏ជ្រុលទៅ បុកពីមុខរថយន្ដដឹកដី គាបជាបនឹងកង់បណ្ដាល ឱ្យស្លាប់ភ្លាមៗតែម្ដងទៅ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានទាក់ទង ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណីដោយឡែក រថយន្ដនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរ បាលស្រុកពញាឮ ដើម្បីដោះ ស្រាយបន្ដទៀត តាមច្បាប់ ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល