ភ្នំពេញ៖ ហេតុការណ៍ ដ៏គួរឲ្យមានការភ្ញាក់ផ្អើលមួយ បានកើតទ្បើង នៅក្នុងផ្សារច្បារអំពៅ ដោយមុនកើតហេតុ មានអាជីវករមួយលក់សាច់គោ បានលក់បន្លំសាច់ ជ្រូកឲ្យប្តីប្រពន្ធ មួយគូ ដោយពួកគេបាន ទិញសាច់គោ២គីទ្បូ ។ ពេលពួកគេទៅដល់ផ្ទះ ទើបដឹងថា សាច់គោ២គីទ្បូនោះ ត្រូវបានដាក់លាយ ជាមួយសាច់ជ្រូក ១គីទ្បូជាង ក៏មកដូរវិញ ធ្វើឲ្យមានការឈ្លោះ ប្រកែកតឹងសរសៃ ក ដាក់គ្នាតែម្តង ។
យោងតាមវីដេអូឃ្លីបមួយ ដែលបានចែកចាយក្នុងសង្គមយក្ស ហ្វេសប៊ុក បានបង្ហាញឲ្យឃើញ ពីសកម្មភាព មិនប្រក្រតី របស់អ្នកលក់សាច់គោ ហើយបានខំប្រឹង ប្រកែកយកឈ្នះ អ្នកទិញទាំង មិនចេះអៀនខ្មាស ។
យ៉ាងណាក៏ដោយ នៅក្នុងទង្វើរបស់អាជីវករ លក់សាច់គោ បែបនេះ អាចប៉ះពាល់ធ្ងន់ធ្ងរ ដល់អាជីវករដែល រកស៊ីលក់ដូរ ត្រឹមត្រូវ ហើយត្រូវបាន អ្នកលេងបណ្ដាញ សង្គមហ្វេសប៊ុក បានរិះគន់ថា នេះមិនមែនជាការ យល់ច្រឡំទេ តែជាការបន្លំច្រើនជាង ។ តើអាជីវករ ខាងលើពិតជា មានចេតនា បន្លំសាច់ជ្រូក ជាមួយអតិថិជនខ្លួន ឬយ៉ាងណា? សូមទស្សនា ខ្សែវីដេអូឃ្លីប ដូចខាងក្រោមនេះ ទំាងអស់គ្នា ៖
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល