ភ្នំពេញ៖ ជនសង្ស័យមានគ្នា២នាក់បានជិះម៉ូតូ មួយគ្រឿង បានធ្វើសកម្មភាព ឆក់កាបូបពីនារី និងបុរសជាជន ជាតិ បរទេ ដើរតាមដងផ្លូវ បានសម្រេចហើយ ព្យាយាមជិះរត់ តែត្រូវបានបុរសម្នាក់ ឃើញហេតុការណ៍ ក៏បានបើករថយន្ត ដេញបុកបណ្តាល ឲ្យផ្តួលម៉ូតូរត់យកតែរួចខ្លួនបាត់ ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១រំលងអាធ្រាត ឈានចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្តិ កែងផ្លូវលេខ២៤០ ស្ថិតក្នុងសង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ ហេតុព្យាយាម ជិះរត់រហូតដល់ចំណុច មុខមុខទូតរុស្ស៊ី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន្តត្រូវបានបុរសម្នាក់បើក រថយន្ត ដេញបុកបណ្តាល ឲ្យដួលហើយរត់ចោលម៉ូតូបាត់។
តាមសាក្សីពីបុរសម្នាក់ ដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញប្រុសស្រី២នាក់ ជាជនជាតិបរទេស បានដើរតាមដងផ្លូវ តាមបណ្តោយផ្លូវព្រះស៊ីសុវត្តិ ក្នុងទិសដៅពីជើងទៅត្បូង ខណៈ មកដល់ចំណុចផ្លូវកែងលេខ២៤០ ក៏ត្រូវជនសង្ស័យមាន២នាក់ ជិះម៉ូតូមួយគ្រឿង ពាក់ស្លាកលេខ កណ្តាល1E-3938 បានធ្វើសកម្មភាពឆក់ កាបូបពីនារីជនជាតិបរទេស បានសម្រេចហើយព្យាយាមជិះម៉ូតូគេចខ្លួន ភ្លាម នោះមានបុរសម្នាក់ បើករថយន្តមកពីក្រោយ ឃើញក៏បានដេញបុក រហូតដល់ចំណុចមុខទូតរុស្ស៊ីក៏បានផ្តួលម៉ូតូហើយរត់ គេចបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុ នគរបាល ប៉ុស្តិ៍ទន្លេបាសាក់ បានចុះមកដល់ចំណុចកើតហេតុ និងយកម៉ូតូទៅរក្សាទុក នៅប៉ុស្តិ៍បណ្ណោះអាសន្ន ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល