CamNews

ព័ត៌មានជាតិ 

គ្រូនិងសិស្ស វិទ្យាល័យសម្ដេចឪ ប្រមាណជា ២០០នាក់ ផ្ទុះកូដកម្ម នឹងផ្សារធំមានជ័យ រំលោភដីផ្លូវ

បន្ទាយមានជ័យ ៖ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យសម្ដេចឪ រាប់រយនាក់ ផ្ទុះការតវ៉ាដោយ អំពើហឹង្សារដោយ យកដុំថ្មគប់គ្រឿងចក្រ និងធ្វើអោយខូចខាតរបងការដ្ឋាន សាងសង់ផ្សារធំមានជ័យ ហើយកាន់បដាដើរ សំដៅមកសាលា ខេត្តដើម្បីស្នើរអោយ អភិបាល ខេត្តជួយដោះស្រាយករណី ផ្សារធំថ្មី មានជ័យនៃក្រុមហ៊ុន Khmer Dynastic international រំលោភដីផ្លូវសាលាធ្វើកម្មសិទ្ធ ។

ហេតុការណ៍ផ្ទុះនេះ នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៥ នៅចំនុចផ្លូវចូលវិទ្យាល័យសម្ថេចឪ ស្ថិតនៅ ភូមិ តារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ។

  គ្រូនិងសិស្សក្នុងចំណោមក្រុមបាតុករប្រាប់ថា: ពួកខ្លួនផ្ទុះកំហឹង ព្រោះតែក្រុមហ៊ុន ផ្សារធំមានជ័យ បានបុកគ្រឹះ សង់អាគារ របស់ខ្លួន រំលោភយកចំណីផ្លូវសាធារណ:របស់សាលា ទៅប្រើប្រាស់ទៅប្រើ ប្រាស់ជាកម្មសិទ្ធឯកជន ហើយអាចនិង ឈានដល់ការរំខាន ដល់ការធ្វើដំណើរចេញចូល ទៅបង្រៀន និងទៅរៀនរបស់គ្រូនិងសិស្ស។

គ្រូនិងសិស្សបន្តប្រាប់ថា: សាលាបានដាក់ពាក្យ បណ្ដឹងស្នើរសុំបញ្ឈប់ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីក្រុមហ៊ុន ផ្អាកការសាងសង់ តែក្រុមហ៊ុននៅតែបន្តការសាងសង់ ដោយមិនទទួលការ ស្នើរសុំនេះទើបនាំគ្នា ស្នើរសុំអភិបាលខេត្តអោយជួយដោះស្រាយ។

ក្រុមហ៊ុន Khmer Dynastic international លោកលុយ កេត្តនា ប្រធានគ្រប់គ្រងផ្សារធំថ្មីមានជ័យ បានប្រាប់ឱ្យដឹងតាមរយះទូរស័ព្ទថា ទីតាំងខាងលើនេះគឺមានច្បាប់ត្រឹមត្រូវ មិនហ៊ានធ្វើអ្វីដែលខុស ច្បាប់ឡើយ ហើយផ្លូវឡើងសាលារៀនខាងលើនេះ គឺមានទំហំ២០ម៉ែត្រ ដោយបញ្ជាក់ពីមន្ត្រីជំនាញ់ បានវាស់វែង ពីពាក់កណ្តាលសួនច្បារខាងកើង ខាងលិចសួនច្បារ មានទំហំ២០ម៉ែត្រ ដូច្នេះហើយក្រុមហ៊ុន លោកមិនហ៊ានធ្វើតាមអំពើរចិត្តនោះដែរ ។

លោកគោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់តាមរយះទូរស័ព្ទថា បើយើងមើលទាំង អស់គ្នា ធាតុពិតដីនោះ ជាចំណីផ្លូវ ឡើងសាលាវិទ្យាខាងលើនេះ ហើយក្រុមហ៊ុនមាន ស ជ ណ ត្រឹមត្រូវ ទាំងអស់ ។ លោកបានបញ្ជាក់ថា លោកគ្រូ អ្នកគ្រូ លោកនាយកសាលា មិនសមអីយកសិស្សានុសិស្ស មកធ្វើកូដកម្មឡើយ ក្មេងត្រូវការសិក្សា ហើយក្រុមហ៊ុនគេមានច្បាប់ ទំលាប់ត្រឹមត្រូវហើយ ក្រុមហ៊ុនខាង លើនេះ បានចូលរួមចំណែកអភិវឌ្ឍន៍នៅក្នុងខេត្តយើង ជាច្រើនផងដែរ រីឯសាលារៀន ខាងលើនេះ ក៏មានការអភិវឌ្ឍនធនធានមនុស្ស ការផ្តល់ចំណេះដឹង ។ដូច្នេះហើយលោកនាយក លោកគ្រូ អ្នកគ្រូទាំងអស់គួរណា ធ្វើលិខិតយកមកដាក់សាលាខេត្ត ដើម្បីដោះស្រាយគ្នាតាមនិតិវិធីច្បាប់។

ករណីនេះលោក ឈើយ ចាន់ណា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ លោក ឈឿង ក្រៃយុង ប្រធាននាយក រដ្ឋបាលសាលាខេត្ត បានចេញមុខដោះស្រាយបញ្ហាភ្លាមៗ ដោយសំណូមពរ អោយលោកគ្រូអ្នក គ្រូនិងសិស្សានុសិស្ស វិលត្រឡប់ចូលសិក្សារវិញ ព្រមទាំងថ្លែងទៅកាន់ក្រុមបាតុករ ជាគ្រូនិងសិស្សថា: ខេត្តនិងបង្កើតគណ:កម្មការ ចុះសិក្សាលើរឿងនេះព្រមទាំងមានការប្រជុំរួម១ ដែលមានភាគីដើមបណ្ដឹង និងចុងចោទចូលរួម ដើម្បីបញ្ចប់ទំនាស់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia banteay Meanchey