CamNews

ព័ត៌មានជាតិ 

ចោរឆក់ ២នាក់ ស្ទើរក្ស័យជីវិត សំណាងល្អ នគរបាល ប៉ុស្ដិ៍ភ្នំពេញថ្មី អន្ដរាគមន៍ទាន់

ភ្នំពេញ ៖ ចោរឆក់ ២នាក់ អស់លក្ខ័ ជាប់អន្ទាក់នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី ក្រោយថ្វើសកម្មភាព
ឆក់កាបូប អ្នកដំណើរបានស្រេមច  ប៉ុន្ដែគេចមិនរួច ផ្ដួលម៉ូតូបម្រុងរត់គេច ត្រូវមហាជនព័ទ្ធ
ចាប់បាន កាត់ទោសម្នាក់មួយដៃមួជើង សល់ដង្អើមចង្រិត កុំតែបាននគរបាល អន្ដរាគមន៍ទាន់
សូម្បីជីវិត ក៏ពិបាកធានាផង។

ហេតុការណ៍ចាប់ចោរឆក់នេះ កើតឡើងកាលពីវេលាម៉ោង ២១និង២០នាទីយប់ ថ្ងៃទី២៣ ខែ
មករា ឆ្នាំ២០១៣ នៅចំណុចមុខ ក្លឹបខារ៉ាអូខេ ឌីយ៉ាម៉ង់ ស្ថិតតាមបណ្ដោយផ្លូវ ១៩៨៦ ភូមិភ្នំ
ពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនដៃដល់ក្នុងអំពើឆក់ មានឈ្មោះ
ជា តារា ភេទ ប្រុស អាយុ ៣០ឆ្នាំ មានមុខរបរ ជាកម្មកររោងចក្រ ស្នាក់នេផ្ទះជួល ក្នុងសង្កាត់
បឹងសាឡាង ខណ្ឌទួលគោក និងម្នាក់ទៀត ឈ្មោះ ឡៃ ដារ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ
ជាកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ ។

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះ
ជិះម៉ូតូម៉ាកសង់កូរ៉េ មានគ្នា ៣នាក់ ហើយស្ដ្រី រងគ្រោះជាម្ចាស់កាបូបជិះពីក្រោយ ក្នុងទិសដៅ
ពីលិចមកកើត ពេលនោះជនសង្ស័យ ២នាក់ ជិះម៉ូតូម៉ាកស្ដេបពីក្រោយ ហើយធ្វើសកម្មភាព ឆក់
កាបូបដៃស្ដ្រីជិះពីក្រោយបានសម្រេច រួចបើករត់ ប៉ុន្ដែត្រូវនគរបាលប៉ុស្ដិ៍ កំពុងល្បាតឃើញ ក៏
ដេញតាមប្រកិតពីក្រោយ ។

លោក ម៉ក់ ហុង បញ្ជាក់ទៀតថា ពេលសមត្ថកិច្ចយើង ដេញទៅដល់ក្នុងបុរីពិភពថ្មី ស្ថិតក្នុងភូមិ
រោងចក្រ ជនសង្ស័យបានដួលម៉ូតូ ហើយត្រូវ មហាជនជួយចាប់បាន ព្រមទាំងស្វាគមន៍ម្នាក់មួយ
ដៃមួយជើង កុំតែបាននគរបាល ទៅអន្ដរាគមន៍ទាន់ម្ល៉េះ សូម្បីតែជីវិតពិបាកនឹងធានាផង។

បច្ចុប្បន្នជនសង្ស័យនិងម៉ូតូជាវត្ថុតាង កំពុងត្រូវបាន សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ កសាង
សំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងរាជធានី ភ្នំពេញ តាមនីតិវិធីច្បាប់៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ