CamNews

ព័ត៌មានជាតិ 

តាមប្លន់ស្រ្តីម្នាក់ ពីមុខព្រលាន យន្តហោះ ដល់ផ្សារ ស៊ិនជូរីផ្លាហ្សា មិនបានសម្រេច

ភ្នំពេញ៖ ស្រ្តីម្នាក់បន្ទាប់ពីជូនប្តី របស់ខ្លួន មកចូលក្នុងបន្ទាយរួច ត្រឡប់ទៅវិញ ដល់ម្តុំមុខ
ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ស្រាប់តែមាន ជនសង្ស័យពីរ នាក់ ជិះម៉ូតូមួយគ្រឿង ធ្វើ
សកម្មភាព ដេញតាមពីក្រោយ រហូតដល់ ខាងក្រោយផ្សារស៊ិនជូរីផ្លាហ្សា ពោធិ៍ចិនតុង ខណៈ
មានមនុស្សនៅ ក្នុងផ្សារ អ៊ូអរ ស្រាប់តែជនសង្ស័យ ក៏បានចុះពីលើម៉ូតូទៅ វាយស្រ្តីរងគ្រោះ
មួយដៃ និងបានប្រតាយ ប្រតបគ្នា នាំឲ្យស្រ្តីរងគ្រោះស្រែថាចោរៗ ភ្លាមនោះៗ កម្លាំងនគរបាល
នៅក្បែរកន្លែងកើតហេតុ បានសហការ ជាមួយ ប្រជាពលរដ្ឋ ជួយអន្តរាគមន៍ ទើបក្រុមចោល
ផ្តួលម៉ូតូ ចោលរត់យកតែប្រាស់ អាយុបាត់តែ ម្តងទៅ។

ហេតុការណ៍ប្លន់មិនបានសម្រេចខាងនេះ បានកើតឡើង កាលពីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ
២០១៣ ស្ថិតនៅខាងក្រោយ ផ្សារស៊ិនជូរីផ្លាហ្សា ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែន
ជ័យ ។

បើយោងតាម ការបំភ្លឺរបស់ស្រ្តី រងគ្រោះមាន ឈ្មោះ ឆោម ស្រីមួយ ភេទស្រី អាយុជាង៣០ឆ្នាំ
មានមុខរបរលក់ដូរ រស់នៅ ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ សង្កាត់មានជ័យ ខណ្ឌមានជ័យ
រាជធានីភ្នំពេញ។ មុនពេលកើតហេតុជនរងគ្រោះបាន ជិះម៉ូតូមួយ គ្រឿងម៉ាក ហុងដា សេ១២៥
ពណ៌ខ្មៅ សេរីឆ្នាំ២០០៩ ឡើងតែម២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1AK-1967 បានជូនប្តីរបស់
នាងមកធ្វើ ការជាទាហាន កងពលតូច លេខ៧០ លុះពេលដាក់ប្តីរួច ហើយបានជិះម៉ូតូ ត្រឡប់
មកវិញ ដល់ម្តុំមុខព្រលាន យន្តហោះអន្តរជាតិ ភ្នំពេញ ស្រាប់តែមាន ជនសង្ស័យពីរនាក់ ស្លៀក
ពាក់ស៊ីវិល ជិះម៉ូតូម៉ាកហុងដា អែប្លែកពណ៌ខ្មៅពាក់ស្លាកលេខ កណ្តាល 1G-0491 ប្រដាប់ដោយ
កាំភ្លើងខ្លី មួយ ដើរជិះដេញតាម នាងដោយភ័យពេកទៅដល់ខាងក្រោយ ផ្សារស៊ិនជូរីផ្លាហ្សាដោយ
មានមានមនុស្ស ចេញចូលផ្សារអ៊ូអរនោះ ស្រ្តីរងគ្រោះបាន ឈប់ម៉ូតូរួច ហើយអង្គុយលើម៉ូតូ ជន
សង្ស័យម្នាក់ ដែលជិះម៉ូតូពីខាងក្រោយបាន ដើរសំដៅទៅរកនាង រួចហើយ វាយមុខ១ដៃ និងប្រ
តាយយក ម៉ូតូប៉ុន្តែជនរងគ្រោះ បានស្រែកឲ្យគេជួយ ភ្លាមៗនោះ ប្រជាពលរដ្ឋ សហការជាមួយ
នគរបាលមូលដ្ឋាន មកជួយអន្តរាគមន៍ ធ្វើឲ្យជនសង្ស័យ ភ័យស្លន់ស្លោរត់គេចខ្លួន ដោយរត់ចូល
ទៅ ក្នុងផ្សារស៊ិនជូរីផ្លាហ្សា បាត់តែម្តងទៅ ។

ប្រភពបានបន្តថា ចំណែក ឯកបក្ខពួក របស់គេម្នាក់ទៀត ដែលជិះម៉ូតូមានកាន់កាំភ្លើងខ្លី មួយដើម
បន្ទាប់ពីឃើញ សភាពមិនល្អនោះ ក៏បានផ្តួលម៉ូតូចោលរត់បាត់ ទាំងពីរនាក់ តែម្តងទៅ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា បើតាមប្រជាពលរដ្ឋ កន្លែងកើតហេតុ ដែលឃើញហេតុការណ៍
បាននិយាយថា ជន សង្ស័យមិនមែនប្រើកាំភ្លើង ពិតប្រាដកនោះទេ គឺជាកំាភ្លើងជ័រ ប្រសិនប្រើ
ប្រាស់ កាំភ្លើងពិតនោះវា ប្រាកដជាបាញ់ គំរាមមិនខាន ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ