CamNews

ព័ត៌មានជាតិ 

យុវជនម្នាក់ដេកស្លាប់ក្នុង វត្តមហាមន្ត្រី មិនដឹងមូលហេតុ

ភ្នំពេញ ៖ យុវជនវ័យ២០ឆ្នាំ ជាងម្នាក់ ត្រូវបានប្រទះ ឃើញដេកស្លាក់ ក្នុងវត្តមហាមន្រ្តី ក្នុងសង្កាត់ អូឡាំពិក ខណ្ឌចំការមន នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤នេះ ឯមូលហេតុនៅមិនទាន់ដឹង។

សាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា ជនរងគ្រោះ អាយុ២១ ឆ្នាំ មានស្រុកកំណើត នៅស្រុកទ្រាំង ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះ ជួលជាមួយម្តាយឪពុក នៅជ្រោយចង្វា។

សាក្សីនៅមិនទាន់ អាចបញ្ជាក់ ពីមូលហេតុ នៃការស្លាប់នោះនៅឡើយទេ ដោយរង់ចាំការពិនិត្យ និងសន្និដ្ឋានពីសមត្ថកិច្ច ជំនាញដែលកំពង់ពិនិត្យ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP