ភ្នំពេញ៖ រថយន្តពីរគ្រឿង ត្រូវគៀបជាប់គ្នា រងការខូចខាត យ៉ាងដំណំ ខណៈរថយន្តមួយគ្រឿង
ម៉ាកមីនីស្តុកភើ បើកលឿនជ្រុល បុកចូលកង់ ក្រោយរថយន្តដឹកភ្ញៀវ ទេសចរ កាលពីវេលាម៉ោង
១៩ និង៤០នាទីយប់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៣នៅចំណុចជិតស្ពាន ហង្សកោះពេជ្រ តាម
បណ្តោយផ្លូវសបិត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចដែលចុះទៅពិនិត្យ នឹងវាស់វែងដល់ចំណុច កើតហេតុបាន
ឲ្យដឹងថា មុនពេល កើតហេតុគេបាន ឃើញរថយន្តមីនីស្តុកភើ មួយគ្រឿង ពណ៌ឈាមជ្រូក គា្មន
ស្លាកលេខ បានបើកបរ តាមបណ្តោយ ផ្លូវ សបិតក្នុងទិសដៅពីជើងទៅត្បូង ដោយបានបើកបរ
យ៉ាងលឿនដូចហោះ មក ដល់ចំណុចកែងផ្លូវ ស្ពានហង្ស កោះពេជ្របានជ្រុលល្បឿន ទៅបុកចំ
កង់ក្រោយរថយន្តដឹកភ្ញៀវ ទេសចរមួយគ្រឿង យ៉ាងពេញទំហឹង ខណៈរថយន្ត ដឹក ភ្ញៀវទេសចរ
កំពុងបើកបរបញ្ច្រាសទិសគ្នាជាមួយរថយន្តមីនីស្តុកភើ ។
ប្រភពដដែលបានបន្តថា គ្រោះថ្នាក់នេះបណ្តាលឲ្យរថយន្តទាំងពីរគ្រឿងគៀបជាប់គ្នា និងរងការ
ខូចខាតផងដែរ ហើយក្នុងហេតុការណ៍ខាងលើ មិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។
បន្ទាប់ពីកើតហេតុ រថយន្តទាំងពីរគ្រឿង ត្រូវបាននគរបាលចរាចរខណ្ឌចំការមន ចុះមកអន្តរាគមន៍
សម្របសម្រួល រវាងភាគីទាំងពីរ ឲ្យចរចាគ្នា ដើម្បីមិនចង់ ឲ្យមានរឿងវែងឆ្ងាយ ។ ដូច្នេះភាគីទាំង
ពីរសុំឲ្យសមត្ថកិច្ចធ្វើការវែងវាស់ រកខុសត្រូវដើម្បីឲ្យភាគីខាងខុស សងសំណងភាគីខាងត្រូវបញ្ចប់
រឿង ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល