ភ្នំពេញ: ក្រុមក្មេងស្ទាវ ជនជាតិវៀតណាម ចំនួន២ក្រុម បានដេញវាយ និងកាប់ចាក់គ្នាយ៉ាង
អណាធិបតេយ្យ ក្រោយ ពីមានជម្លោះពាក្យសំដីនៅ តាមផ្លូវ ខណ:ពួកគេកំពុងដើរ ទៅច្រៀង
ខារ៉ាអូខេ ។
ហេតុការណ៍ដេញវាយ កាប់ចាក់គ្នា យ៉ាងអណាធិបតេយ្យ របស់ជនជាតិវៀតណាម ខាងលើ
នេះ បានបង្កឲ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ប្រមាណ១០និង៣០នាទី យប់ថ្ងៃទី២១
ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅតាមផ្លូវលេខ ១៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។
សាក្សីនិយាយថា មុនពេលកើតហេតុ ក្រុមជនបង្ក និងក្រុមជនរងគ្រោះ ២ក្រុម បានដើរតាម
ផ្លូវលេខ១៣ ក្នុងគោល បំណងទៅច្រៀងខារ៉ាអូខេ ស្រាប់ដល់ចំណុចកើតហេតុ កើតជាជម្លោះ
ពាក្យសំដី ក៏ដេញវាយ កាប់ចាក់គ្នា រត់ប្រសេចប្រសាចពេញផ្លូវ បង្កឲ្យមានភាពអណាធិប
តេយ្យ ។
ភា្លមៗនោះ កម្លាំនគរបាលបានចុះទៅជួយអន្តរាគមន៍ ហើយឃាត់ខ្លួនបានបុរសពីរនាក់តែ
ក្រោយការសួរនាំ និងអប់រំរួចបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
នៅក្នុងហេតុការណ៍នេះ បានបណ្តាលឲ្យយុវជនម្នាក់ រងរបួសត្រូវបានបញ្ជូន ទៅកាន់មន្ទីរ
ពេទ្យផងដែរ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល