ភ្នំពេញ៖ បុរសម្នាក់បានលោត សម្លាប់ខ្លួនពីក្នុង បន្ទប់ស្នាក់នៅរបស់ខ្លួន ស្ថិតនៅជាន់ទី៥ នៃ
អាគារបេ ក្នុងប្លុកបូរី កីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា ឆ្នាំ២០១៣ កាលពីវេលាម៉ោង ប្រមាណ
៦ និង១០នាទី ព្រឹកថ្ងៃទី០១ ខែកក្ក ដា ឆ្នាំ២០១៣នេះ។ បើតាមសេចក្តីរាយការណ៍ពីកន្លែងកើត
ហេតុបានឲ្យដឹងថា ការសម្រេចចិត្តលោតពីលើផ្ទះ ធ្វើអត្តឃាតរបស់កម្មករសំណង់នេះបណ្តាល
មកពីមានជម្លោះជាមួយភរិយា។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងផងដែរថា ជនរងគ្រោះមានឈ្មោះ ចាន់ រី
អាយុជាង ២០ឆ្នាំ មុខ របរជាកម្មករសំណង់។
ក្រោយលោតសម្លាប់ខ្លួន ជនរងគ្រោះរងរបួសធ្ងន់ តែបានស្លាប់ ក្រោយពេលបានបញ្ជូនទៅ
កាន់មន្ទីរពេទ្យសម្តេច ឪ។
ស្រ្តីជាភរិយា បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួន និងប្តីមានជម្លោះជាមួយគ្នាកាលពីល្ងាច
ម្សិលមិញ ស្រាប់តែ នៅព្រឹកថ្ងៃនេះ ប្តីរបស់ខ្លួនលោតសម្លាប់ខ្លួនតែម្តង៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល