CamNews

ព័ត៌មានជាតិ 

លោកយាយម្នាក់ សង្ស័យបុគ្គលិក «ធនាគារភូមិ» បង្ខំឱ្យសង លុយជំនួសកូន ឡើង ឈាមខ្លាំង រហូតដល់ស្លាប់

សៀមរាប ៖ លោកយាយចំណាស់ម្នាក់ អាយុជាង៧០ឆ្នាំ ដែលមានជីវភាពខ្សត់ ខ្សោយ រស់នៅភូមិស្វាយតាដោក ឃុំអន្លង់ សំណរ ស្រុកជីក្រែង ខេត្ដសៀមរាប បាន ដាច់ខ្យល់ស្លាប់ សង្ស័យថា អាចបណ្ដាលមក ពីលើសឈាមខ្លាំង ព្រោះតែរន្ធត់ចិត្ដនិងភ័យ ពេលដែលក្រុមបុគ្គលិក ភ្នាក់ងារធនាគារភូមិ បាននាំយកលោកយាយទៅផ្ដិតមេដៃឱ្យសង លុយជំនួសកូននៅសាលាឃុំ ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបាន កើតឡើងកាលពីព្រឹកថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ ២០១៤ ធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងភូមិដែល ដឹងរឿងនេះ មានការរិះគន់យ៉ាងខ្លាំង ចំពោះ ភ្នាក់ងារធនាគារភូមិថា មិនបានយោគយល់ និងប្រព្រឹត្ដទង្វើបែបនេះ រហូតធ្វើឱ្យជនរង គ្រោះស្លាប់ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅភូមិស្វាយតាដោក បានឱ្យដឹងថា កាលពី ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤នោះ មានបុគ្គ លិកធនាគារភូមិចំនួន៤នាក់ បានមកផ្ទះលោក យាយ ខ្លេង នួន អាយុ៧៤ឆ្នាំ  ដោយនាំគាត់ ទៅសាលាឃុំ ដើម្បីផ្ដិតមេដៃឱ្យសងលុយ ជំនួសកូនគាត់ ចំនួន៥០០ដុល្លារ ។

សេចក្ដីរាយការណ៍បានបន្ដទៀតថា  នៅ ពេលដែលបុគ្គលិកធនាគារភូមិ ទៅបបួល លោកយាយឱ្យផ្ដិតមេដៃសងប្រាក់ជំនួសកូន នោះ លោកខ្លេង នួន បានបដិសេធមិនទៅ ដោយសារមិនទាន់ពិសាចំណី និងមិនស្រួល ខ្លួន (មានជំងឺលើសឈាម) ។ ប៉ុន្ដែបែរជា បុគ្គលិកទាំងនោះ នៅតែបង្ខំហើយដឹកគាត់ តាមម៉ូតូឆ្ពោះទៅសាលាឃុំ ដើម្បីឱ្យផ្ដិតមេ ដៃលើកិច្ចសន្យាសងប្រាក់ ។ លុះពេលលោក យាយត្រឡប់មកផ្ទះវិញ ស្រាប់តែមានអាការៈ មិនស្រួលខ្លួនរហូតដាច់ខ្យល់ស្លាប់តែម្ដង ទើប ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជា ច្រើននាក់ ។

យោងតាមប្រភពព័ត៌មានដដែលដំណើរ រឿងនោះ គឺកូនរបស់លោកយាយឈ្មោះអេង វណ្ណៈ និងប្រពន្ធឈ្មោះលី សុនី បានខ្ចីលុយ ធនាគារភូមិ ចំនួន៥០០ដុល្លារ ប៉ុន្ដែបានសង រួច៦ខែមកហើយ មិនទាន់ដឹងថា នៅសល់ ប៉ុន្មានទៀតនោះទេ ។ លុះដល់ព្រឹកថ្ងៃទី២៩ ខែធ្នូនោះ បែរជាក្រុមបុគ្គលិករបស់ធនាគារ ភូមិ មកទាមទារឱ្យគាត់សងបំណុលជំនួស កូនទៅ រហូតធ្វើឱ្យបាត់បង់ជីវិតតែម្ដង ។

យ៉ាងណាក៏ដោយនោះ មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល មិនទាន់អាចសុំការបកស្រាយ ណាមួយពីបុគ្គលិកធនាគារភូមិបាននៅឡើយ ទេ ចំពោះការលើកឡើងខាងលើនេះ៕

 

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Siem Reap