បន្ទាយមានជ័យ៖ ម្លោះពាក្យសម្តីក្នុង នៅកន្លែងរកស៊ី ប្រចាំថ្ងៃ ក្នុងផ្សាររោងគ្លឿ ស្រុកអារ័ញ្ញ ខេត្ត
ស្រះកែវ ប្រទេសថៃ បានធ្វើឲ្យ អាជីវករខ្មែរ ០២នាក់ មានទំនាស់គ្នា បែកផ្សែង រហូតដល់កើតជា
គំនុំ ធ្វើឲ្យភាគី ទាំងពីរឈានដល់ ការកាប់គ្នាគ្មាន ត្រាប្រណី ទីបំផុត ម្នាក់រងរបួសធ្ងន់ ចូលពេទ្យ
ទាំងយប់ ម្នាក់ទៀត បានរត់ចោលស្រុក។
លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៣
ថា ជនរងគ្រោះដែល ត្រូវគេកាប់មួយតាំង តោរយះក្បាលហូរឈាមជោគខ្លួនមាន ឈ្មោះ វី វ៉ាន់ ភេទ
ប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ ជាអ្នក
រកស៊ីនៅ ផ្សាររោងគ្លឿ ប្រទេសថៃ។
លោក ហម ម៉ុត បានបន្តថា មុនពេលកើតហេតុ កាលពីមួយសប្តាហ៍កន្លងទៅ ជនរងគ្រោះ ឈ្មោះ
វី វ៉ាន់ បានមានទំនាស់ពាក្យ សំដីជាមួយ បុរសម្នាក់ឈ្មោះ ធឿន ភេទប្រុស អាយុជា២០ឆ្នាំ នៅផ្សារ
រោងគ្លឿ ប្រទេសថៃ រឿងការជ្រែទំនិញឲ្យ ម៉ូយពីកម្ពុជា ចូលទៅថៃ (រឿងដណ្តើមម៉ូយ) ក្រោយមក
ធ្វើឲ្យ ពួកគេបានប៉ះទង្គិចពាក្យ សម្តីរហូតដល់តឹងសរសៃករ ម្តងហើយ។ លុះក្រោយមក នៅយប់
ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង៨យប់ ពេលឃើញជនរងគ្រោះកំពុង ដើរម្នាក់ឯង ក៏ត្រូវភាគី
ជម្លោះម្ខាងទៀត លបកាប់មួយ តាំងតោ បណ្តាលឲ្យ របួសធ្ងន់ ចូលពេទ្យទាំងយប់ រួចជនបង្កបានរត់
គេចខ្លួន ដោយសុវត្ថិភាព។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងមានចំណាត់ការ លើករណីនេះ ក្រោយពីទទួលបាន ពាក្យបណ្តឹងពី ជនរង
គ្រោះ ដើម្បីចាប់ជនដៃដល់ យកមកផ្តន្ទាទោសតាម នីតិវិធីច្បាប់៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល