ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពី ថ្ងៃសុក្រ ទី ៦ ខែ មីនា ២០១៥នេះ បានសម្រេសឃុំខ្លួនបុរសជាប់ចោទម្នាក់ ដែលត្រូវជា នាយកអង្គការកុមារកំព្រា និង បានបញ្ជូនរូបគាត់ ទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស។
មន្ត្រីតុលាការបានឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ហង្ស វិបុល ភេទប្រុស អាយុ ៤៦ ឆ្នាំ មានតួនាទីជា នាយកអង្គការផ្ទះយើង ឬ Our Home ដែលមានទីស្នាក់នៅក្នុង សង្កាត់បឹងទំពុន ខណ្ឌចំការមន រាជធានីភ្នំពេញ។
ឈ្មោះ ហង្ស វិបុល ត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ចនគរនាយកដ្នាន ប្រឆាំងការជួញដូរមនុស្ស និង គាំពារអនីតិជន នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២ ខែមីនា ២០១៥ តាមបណ្តឹងរបស់កុមាររងគ្រោះ ជាប់ពាក់ព័ន្ធនឹងករណី បៀតបៀនផ្លូវភេទ លើកុមាររងគ្រោះ ជាច្រើននាក់ រស់នៅ និងស្នាក់នៅក្នុងមណ្ឌលអង្គការរបស់គាត់ តាមរយៈហៅកុមារារងគ្រោះទាំងនោះ ចូលក្នុងបន្ទប់របស់គាត់ ឲ្យពួកគេចាប់លេងប្រដាប់ភេទ (លិង្គ ឬ យោនី) របស់កុមាររងគ្រោះ រហូតដល់សម្រេចចេញទឹកកាម ហើយបន្ទាប់មក គាត់ក៏បានចាប់ស្ទាប លេងប្រដាប់ភេទ របស់កុមាររងគ្រោះនោះវិញផងដែរ។
ជនជាប់ចោទឈ្មោះ ហង្ស វិបុល ត្រូវបានតំណាងអយ្យការ លោកកុល បុន ជាព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃ ព្រហស្បតិ៍ ទី ៥ ខែ មីនា ២០១៥ សម្រេចចោទចោទប្រកាន់ពីបទ « អំពើអាសប្រឆាំងនឹងអនីតិជន ក្រោម អាយុ១៥ ឆ្នាំ» និង ត្រូវបានបញ្ជូនឲ្យចៅក្រមស៊ើបសួរ ដើម្បីសម្រេចចាត់ការបន្ត តាមនីតិវិធីច្បាប់៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល