CamNews

ទេសចរណ៍ 

ដាឡាត ទីក្រុងផ្កា របស់វៀតណាម

ជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញមួយរបស់ប្រទេសវៀតណាម ដាឡាត (Đà Lạt) តែងតែ
ជាចំណុចកណ្ដាលនៃការចាប់អារម្មណ៍របស់អ្នកទេសចរណ៍នៅក្នុងតំបន់ ក៏ដូចជានៅជុំវិញ
ពិភពលោក ដោយសារតែនៅទីនេះ សម្បូរទៅដោយទេសភាពធម្មជាតិ ព្រៃភ្នំ ជ្រោះជ្រលង
ដងអូ និងមានអាកាសធាតុត្រជាក់ គួរចាប់ចិត្ត។

មកដល់ ដាឡាត អ្នកអាចទស្សនាជ្រោះដ៏សែនជ្រៅ មានទឹកហូរលាន់ឮពេញព្រៃ អ្នកនឹងអាច
គយគន់ព្រះអាទិត្យលិចប្រកបដោយភាពត្រជាក់ភ្នែក។ អ្នកនឹងទទួលបានអារម្មណ៍ថា ហាក់
ដូចជា បានហោះហើរនៅលើព្រៃស្រល់ក្នុងធាតុអាកាសត្រជាក់ ជាមួយនឹងពពកនៅក្រោមជើង
របស់អ្នក។

ដាឡាត ធ្លាប់ត្រូវបានគេហៅថា ជា រាជាណាចក្រផ្កា ,ទីក្រុងនៃសុបិន, ទីក្រុងក្នុងព្រៃជាដើម
ដោយសារតែវាសម្បូរទៅដោយផ្កាច្រើនប្រភេទ ​គ្រប់ទីកន្លែង មានទេសភាពល្អៗត្រជាក់ភ្នែក
ប្រកបដោយធម្មជាតិ។

ដោយមានកំពស់ជិត ១,៥០០ម៉ែត្រ ទីក្រុង ដាឡាត ពោរពេញទៅដោយពពក អ័ព្ទ នៅជុំជិត
ជ្រលងភ្នំ ប្រៀបដូចកំពុងអណ្ដែតលើវេហា។​ តំបន់ទេសចរណ៍ល្បីៗក្នុងក្រុង ដាឡាត មានដូច
ជា "ជ្រលងស្នេហា(Thung Lung Tinh Yeu)", "បឹងជ្រោះមាស(Ho Suoi Vang)","ជ្រោះ
ដំរី(Thac Voi), "បឹងត្អូញត្អែរ(Ho Than Tho)", "ភ្នំសុបិន(Doi Mong Mo)"។ល។ ទាំងនេះ
នឹងធ្វើឱ្យអ្នកមិនចង់ត្រឡប់មកផ្ទះវិញ នៅពេលបានឈានជើងដល់ ដាឡាត៕










ដោយ ៖ សីហា
ប្រភព ៖ LD


Tags: Da Lat Vietnam Đà Lạt Tour ដាឡាត ​ទេសចរណ៍ វៀតណាម