CamNews

ព័ត៌មានជាតិ 

ព្រះឆាយា លក្ខណ៍ របស់សម្តេចឪ លក់ដាច់ខ្លាំង

ភ្នំពេញ៖ ក្រុមអ្នកលក់ ព្រះឆាយាលក្ខណ៍ របស់ព្រះមហាវីរៈក្សត្រ ព្រះករុណា ព្រះបាទសម្តេច
នរោត្តមសីហនុ នៅមុខវាលព្រះមេរុ មានសកម្មភាពលក់ដាច់ជាងសព្វមួយដង ដោយសារ នៅ
ថ្ងៃអាទិត្យ ទី៣ ខែកុម្ភៈ ឆ្នាំ២០១៣ នេះ ជាថ្ងៃដែលជិតដល់ថ្វាយ ព្រះភ្លើងដល់ព្រះ រតនកោដ្ឋ ។

មានសម្បុរខ្មៅស្រអែម មកពីខេត្តកណ្តាល អ្នកស្រី សាវ៉េត ដែលកំពុងមមាញឹកក្នុងការលក់ រូប
ថតរបស់ សម្តេចឪ នៃយើងនោះ បានរៀបរាប់ថា ខ្លួនបានចាប់ផ្តើមលក់អស់រយៈពេលជាច្រើន
ថ្ងៃមកហើយ ប៉ុន្តែនៅ ថ្ងៃទី៣ ខែកុម្ភៈនេះ ឃើញថា លក់ដាច់ជារៀងរាល់ថ្ងៃដោយសារ ប្រជាពល
រដ្ឋមកពីបណ្តាខេត្តនានា បានមកចូលគោរពព្រះបរមសព ព្រះរតនកោដ្ឋ សម្តេចឪមានចំនួនច្រើន
ជាងរាល់ថ្ងៃ។

អ្នកស្រីបន្តថា “នៅថ្ងៃនេះខ្ញុំដាច់ខ្លាំងណាស់រហូតទៅដល់ជាង២០០សន្លឹកឯណោះ គិតមកត្រឹម
ម៉ោងប្រមាណ ជា១០ព្រឹក ដោយសារតែវាគៀកនឹងថ្ងៃថ្វាយព្រះភ្លើងផង”។

ស្រ្តីរូបនេះបន្តទាំងកំពុងតែជាប់រវល់លក់ថា ក្នុងមួយសន្លឹកធំលក់បាន២០០០រៀល ចំណែកសន្លឹក
តូចលក់ បានពី ១០០០ទៅ១៥០០រៀល ភាគច្រើនគាត់មិនលក់ថ្លៃប៉ុន្មានទេ ដោយសារប្រជាពលរដ្ឋ
មកពីបណ្តា ខេត្តមានជីវភាពខ្វះខាត ហើយមានអ្នកទិញខ្លះគាត់មិនបានយកលុយថែមទៀតផង។

ចំណែកស្រ្តីម្នាក់ទៀត ឈ្មោះ ដា មកពីខាងវិហារសួគ៌ ខេត្តកណ្តាលវិញ ក៏បានលក់ដាច់ជាងរាល់ថ្ងៃ
ដែរ ហើយគាត់បានចាប់ផ្តើមលក់តាំងពីថ្ងៃទី១ នៃការដង្ហែព្រះបរមសពព្រះរតនកោដ្ឋមកម្ល៉េះ ប៉ុន្តែ
ចំពោះថ្ងៃទី៣ ខែកុម្ភៈនេះបានលក់ដាច់ជាងសព្វមួយដង ដោយនៅវេលាម៉ោងប្រមាណជាង១០ព្រឹក
លក់បានជាង៥០សន្លឹក។

ស្រ្តីម្នាក់នេះបន្តថា “ខ្ញុំលក់អស់ជាង៥០សន្លឹកហើយ លក់ដាច់ជាងរាល់ថ្ងៃ ភាគច្រើនពលរដ្ឋមកទិញ
គាត់ ក៏មិនសូវតថ្លៃទេ ព្រោះពួកគាត់មានការគោរពស្រឡាញ់សម្តេចគ្រប់ៗគ្នា”។

អ្នកស្រីដា បញ្ជាក់ថា គាត់លក់ជារៀងរាល់ថ្ងៃនេះ ក៏មានកងកំលាំងសមត្ថកិច្ចបានដេញមិនឲ្យពួកគាត់
លក់ទេ ប៉ុន្តែពួកគាត់នៅតែឆ្លៀតលក់បានដដែរ ហើយគាត់ក៏មិនឃើញដែរ។

រីឯព្រះឆាយាលក្ខណ៍ដែលមានភ្ជាប់នៅក្នុងបូរណ៍ខ្មៅកាន់ព្រះបរមមរណទុក្ខវិញ ក៏លក់ដាច់គួរសមផង
ដែរ។ អ្នកស្រី ប៉េង សៀន បានរៀបរាប់ថា អ្នកស្រីលក់ដាច់ណាស់ ដោយសារតែទិញ គាត់មិនចង់ ចំ
ណាយ ពេលធ្វើបូរណ៍នោះដោយខ្លួនឯង ដោយពួកគែសុខចិត្តចំណាយថវិកាទិញតួច ដើម្បីទិញបូរណ៍
នោះវិញ។ បូរណ៍កាន់ទុក្ខនោះ មានបីប្រភេទនិងតម្លៃខុសគ្នាផងដែរ។ បូរណ៍កាន់ទុក្ខខ្មៅរឺ ខ្មៅលាយស
តម្លៃ៥០០រៀល ឬបូរណ៍៣ តម្លៃ១.០០០រៀល, បូរណ៍មានព្រះឆាយាលក្ខណ៍ធ្វើពីក្រដាសភ្លឺតម្លៃ១.៥០០
រៀល រីឯមួយប្រភេទទៀត បូរណ៍មានព្រះឆាយាលក្ខណ៍ធ្វើពីជ័រផ្លាស្ទិក តម្លៃ២.៥០០រៀល៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ