CamNews

សប្បុរសធម៌ 

ទិញសំបុត្រចូលទស្សនា The Amazing SpiderMan ប្រសិនបើអ្នក ចង់ជួយក្មេងកំព្រា

ខ្សែភាពយន្តរឿង The Amazing SpiderMan ដ៏ល្បីល្បាញនឹងត្រូវបាននាំមកជូនលោកអ្នកទស្សនា
នាថ្ងៃទី ៧ កក្កដានេះ។

ក្រុមហ៊ុន Westec Media Limited សហការណ៍ជាមួយនឹងរោងភាពយន្តរោងលេជេន និងក្រុមហ៊ុន
ភេសជ្ជៈ Coca Cola, Camnews និង Phnom Penh Post មានកម្មវិធីពិសេសក្នុងការបញ្ចាំងរឿង
The Amazing SpiderMan ជាលក្ខណៈ Premiere ដោយមានការលក់សំបុត្រហើយរាល់ប្រាក់ដែល
បានមកពីការលក់សំបុត្រនឹងត្រូវបានបរិច្ចាកទៅអង្កការ Cambodian Children's Funds (CCF) និង
Asia's Hope Center ក្នុងគោលបំណងលើកស្ទួយការជួយដល់កុមារកំព្រានៅកម្ពុជា។

ខ្សែភាពយន្តនេះនឹងត្រូវបានបញ្ចាំងជាលក្ខណៈ Premiere ដែលបញ្ចាំងក្នុងសាលតែមួយគត់ នៅ
រោងភាពយន្ត លេជេន ដែលមានទីតាំងនៅផ្សារទំនើប CityMall ជាន់ទី ៣ នាម៉ោង ៧ យប់ថ្ងៃសៅរ៍
ទី ៧ កក្កដា ២០១២ ខាងមុខនេះ។

តម្លៃសំបុត្ររួមមាន៖
- ១០ ដុល្លាសម្រាប់កៅអីធម្មតា (ថែមជូនភេសជ្ជៈ Coca Cola ១ កែវ)
- ១៥ ដុល្លាសម្រាប់កៅអី VIP (ថែមជូនភេសជ្ជៈ Coca Cola ១ កែវ)
- ៣៥ ដុល្លាសម្រាប់សាឡុងលក្ខណៈគ្រួសារ (ថែមជូនភេសជ្ជៈ Coca Cola ៤ កែវ)

សម្រាប់ពត៌មានបន្ថែម និងទាក់ទងកក់សំបុត្រសូមមេត្តាទាក់ទងទៅកាន់៖
Ms. Bun Chan Dararath ទូរសព្ទលេខ ០១៥ ៧០៦ ៦១១, e-mail: dararath@westecmedia.com
- Ms. Soremie ទូរសព្ទលេខ ០១៦ ២៦៦ ០០៦, e-mail: soremie@westecmedia.com
សូមមេត្តាកក់សំបុត្រអោយបានមុនថ្ងៃទី ៧ កក្កដា ព្រោះកន្លែងអង្គុយមានកំណត់។

ការចំណាយរបស់អស់លោកអ្នកគឺមិនមែនគ្មានប្រយោជន៍នោះទេ អ្នកបានទទួលការចូលទស្សនា
ខ្សែភាពយន្តក៏ដូចជាបានចូលរួមជាចំណែកមួយក្នុងការជួយដល់ក្មេងកំព្រាផងដែរ ចូលរួមទាំងអស់
គ្នាដើម្បីស្នាមញញឹមរបស់កុមារទាំងនោះ៕

ដោយ៖ នីតា 


Tags: charity cambodia