CamNews

ព័ត៌មានជាតិ 

ឆក់ស្លាប់ហើយ ទើបបញ្ជូនទៅពេទ្យ មិនចង់ឱ្យ សមត្ថកិច្ចដឹង

ភ្នំពេញ ៖ បុរសម្នាក់ ជាកម្មករ ដែល បម្រើការងារនៅទីតាំងរកស៊ីមួយកន្លែង ម្ដុំ ច្រាំងបាក់
សង្កាត់ច្បារអំពៅទី២ ខណ្ឌមាន ជ័យ បានដាច់ខ្យល់ស្លាប់ ពេលដែលថៅកែ របស់ខ្លួន បញ្ជូន
ទៅកាន់មន្ទីរពេទ្យកាល់ ម៉ែត កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ
២០១៣ ។

ប្រភពព័ត៌មានពីដឹងរឿងហេតុនេះ បាន ឱ្យដឹងថា បុរសកម្មករខាងលើ អាយុជិត៣០ ឆ្នាំ ដែល
គេមិនស្គាល់ឈ្មោះ បានស្លាប់ ដោយសារចរន្ដឆក់ ពេលកំពុងបម្រើការងារ នៅកន្លែងធ្វើការ
របស់ខ្លួន ស្ថិតនៅម្ដុំច្រាំង បាក់ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ប៉ុន្ដែ មិនទាន់មានប្រភព
ពព័ត៌មាន ណាមួយ បញ្ជាក់ថា កន្លែងដែលជនរងគ្រោះធ្វើការ នៅទីណាពិតប្រាកដនោះទេ ។

ប្រភពព័ត៌មានបានបន្ដថា ជនរងគ្រោះ រូបនេះ បានដាច់ខ្យល់ស្លាប់ នៅពេលដែល កើតហេតុ
ភ្លាមៗ នៅកន្លែងធ្វើការរបស់ខ្លួន រួចហើយ ដោយ សារតែមានបំណងបិទបាំង ពីសំណាក់សមត្ថ
កិច្ចនិងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមិនចង់ឱ្យមានការរិះគន់ណាមួយ នោះពីកន្លែងរកស៊ីរបស់ខ្លួន
ទើបម្ចាស់ទីតាំង បានសម្រេចដឹកជនរងគ្រោះតាមរថយន្ដមួយ គ្រឿង ទៅកាន់មន្ទីរពេទ្យកាល់
ម៉ែតភ្លាមៗ ក្នុងរូបភាពថា ជនរងគ្រោះ ស្លាប់នៅមន្ទីរពេទ្យ។

ជុំវិញករណីនេះ ទាំងចៅសង្កាត់ច្បារ អំពៅទី២ និងនាយនគរបាលប៉ុស្ដិ៍ច្បារអំពៅ ទី២ លោកទេព
បូរ៉ា បានមានប្រសាសន៍ថា លោកក៏មិនបាន ដឹងពីព័ត៌មាននេះច្បាស់នោះ ឡើយ គ្រាន់តែឮគេនិ-
យាយនិងសួរប៉ុណ្ណោះ ប៉ុន្ដែលោកបានឆ្លើយថា កន្លែងកើតហេតុនោះ គឺស្ថិតនៅម្ដុំយឿត្រី មែន៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ