CamNews

ព័ត៌មានជាតិ 

ងងុយដេកមួយភាំង រេចង្កូតបុកចូលផ្ទះ ប្រជាពលរដ្ឋ សំណាងល្អក្មេង​ ៣នាក់រួចផុត គ្រោះថ្នាក់

កណ្ដាល ៖ រថយន្ដតួរីស ប្រភេទហ៊ីយ៉ាន់ ដាយមួយគ្រឿង ពណ៌សំបកឪឡឹក ពាក់ ស្លាកលេខ
ភ្នំពេញ 2D-9511 បានបុកចូល ផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង៤និង ៥០នាទីទាបភ្លឺថ្ងៃទី១៤
ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៨ ក្នុងភូមិ វិហារសួគ៌ ឃុំវិហារសួគ៌ ស្រុក
ខ្សាច់កណ្ដាល ខេត្ដកណ្ដាល ប៉ុន្ដែមិនបណ្ដាលឱ្យនរណា ម្នាក់រងគ្រោះថ្នាក់នោះឡើយ ខណៈ
ដែល ក្មេង៣នាក់ កំពុងដេកនៅលើគ្រែ ។

យោងតាមសាក្សី ដែលធ្វើដំណើរឆ្លងកាត់ កន្លែងកើតហេតុ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរខាង
លើនេះ បណ្ដាលមកពីអ្នកបើករថយន្ដងងុយដេកមួយភាំង ស្រាប់តែរេចង្កូត ទៅបុកស្លាកប៉ាណូ
រួចហើយបុករបងផ្ទះប្រជាពលរដ្ឋ ប៉ុន្ដែរថយន្ដមិនទាន់អស់ល្បឿន ក៏បុកចូលផ្ទះ ប្រជាពលរដ្ឋ
ខណៈដែលក្មេងតូចៗ៣នាក់ កំពុងដេកលង់លក់នៅលើគ្រែ ប៉ុន្ដែមិនបណ្ដាលឱ្យរងគ្រោះថ្នាក់
នោះឡើយ ពោល បាក់តែគ្រែប៉ុណ្ណោះ ។

សាក្សីបានបន្ដថា មុនពេលកើតហេតុ រថយន្ដតួរីស ដែលដឹកផ្លែឈើដូចជាខ្នុរជាដើម ចេញពីក្រុង
បាវិត ខេត្ដស្វាយរៀង តាមបណ្ដោយផ្លូវជាតិលេខ៨ លុះមកដល់ចំណុចកើតហេតុ អ្នកបើករថយន្ដ
ទំនងងងុយដេកមួយភាំង បានរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឱ្យរងការខូចខាតទ្រព្យ
សម្បត្ដិអស់មួយចំនួនធំ ប៉ុន្ដែមិនបណ្ដាលឱ្យនរណាម្នាក់ រងរបួសឬស្លាប់នោះឡើយ ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូល ដ្ឋានបានចុះទៅជួយអន្ដរាគមន៍នៅកន្លែងកើតហេតុ ហើយ
បាននិយាយថា អ្នកបើក រថយន្ដមានឈ្មោះគឹម លី អាយុ២៨ឆ្នាំ រស់នៅភូមិត្រញំងថ្លឹង សង្កាត់
ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយគ្រោះ ថ្នាក់ចរាចរ រថយន្ដត្រូវបានយកទៅរក្សាទុកជាបណ្ដោះអា-
សន្ន ហើយឱ្យម្ចាស់រថយន្ដចេញសងនូវថ្លៃខូចខាត ដែលបង្កគ្រោះថ្នាក់ចរាចរនេះ។

រហូតមកដល់វេលាម៉ោង១១និង៤៥នាទី ព្រឹកថ្ងៃដដែលនេះ រថយន្តបង្ក មិនទាន់ត្រូវបានសមត្ថកិច្ច
ទៅយកចេញនៅឡើយទេ ដើម្បីរក្សាទុកដោះស្រាយតាមផ្លូវច្បាប់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ