ភ្នំពេញ ៖ បទចម្រៀងដ៏ពេញនិយម ប្រកបដោយអត្ថន័យ បែបមនោសញ្ចេតនា ក្រោមការ បក ស្រាយ របស់ក្រុមតារាចម្រៀងស្រីអាម៉េរិក M2M ត្រូវបានយុវតីខ្មែរ ពោរពេញដោយសម្រស់ បែបធម្មជាតិមួយរូប យកមកបកស្រាយ អមដោយការលេងហ្គីតា យ៉ាងពិរោះ ធ្វើឲ្យអ្នកដែលបាន ទស្សនា ពេញចិត្តជាខ្លាំង ជាពិសេសបទចម្រៀងរបស់នាង ត្រូវបានគេយកទៅបង្ហោះក្នុងហ្វេស ប៊ុកទទួលបានការកោដសរសើរយ៉ាងខ្លាំង ពីអ្នកលេងហ្វេសប៊ុក។
ជាមួយនឹងការបង្ហោះខ្សែវីដេអូចម្រៀងរបស់ខ្លួន នៅលើគេហទំព័រ Youtube នារីវ័យក្មេង ពោរពេញដោយទេពកោសល្យសិល្បៈរូបនេះ ត្រូវបានគេស្គាល់ឈ្មោះថា «Samatha Jeen»។ នៅក្នុងទំព័រ Youtube របស់ Samatha Jeen មិនត្រឹមតែមានបទចម្រៀង «Pretty Boy» មួយបទនេះទេ គឺនៅមានបទចម្រៀងបែបអន្តរជាតិ ជាច្រើនទៀត សុទ្ធតែជាបទពិរោះៗ។
លោកអ្នកប្រាកជជាចង់ដឹងហើយ ថាតើសមត្ថភាពច្រៀង និងលេងហ្គីតា របស់យុវតីខ្មែររូបនេះ ល្អដល់កម្រិតណានោះ សូមទស្សនា ទាំងអស់គ្នា ៖
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល