ភ្នំពេញ ៖ ជម្លោះរវាងប្រជាពលរដ្ឋ ដែល រស់នៅផ្ទះជាន់ទី១ និងជាន់ក្រោម បានធ្វើឱ្យ អាជ្ញាធរ
និងសមត្ថកិច្ចឈឺក្បាល ក្នុងការ ចូលរួមដោះស្រាយ ដោយសារ តែភាគីម្ខាង ដែលរស់នៅផ្ទះជាន់
លើ បានបង្កការរំខាន គ្រប់ពេលវេលា ដល់អ្នករស់នៅ ជាន់ក្រោម តាមរយៈការយកទឹកអាស៊ីដ
ចាក់ចូលទៅ ក្នុងបំពង់បង្ហូរ ធ្វើឱ្យស្ទះ បង្គន់ ហើយរូបភាព ថ្មីមួយទៀត បានចាក់លាមកបង្ហូរតាម បង្គោលភ្លើងដែលនៅមុខផ្ទះពីលើចុះក្រោម ដែលការរំខានតាមរយៈ រូបភាព ខាងលើនេះ នាំឱ្យ
មានការរិះ គន់ ពីប្រជាពលរដ្ឋនៅក្បែរ ខាង មិនគួរគ្មានសីលធម៌បែបនេះសោះ ក្នុង នាមជាអ្នករស់
នៅក្បែរគ្នានោះ ។
ផ្ទះកើតហេតុនៃជម្លោះរវាងអ្នករស់នៅ ជាន់ក្រោម និងអ្នករស់នៅជាន់លើ ស្ថិតនៅ ផ្ទះលេខ៣៥០
(ផ្ទះជាន់ក្រោម) និង៣៥០E1(ផ្ទះជាន់លើ) តាមបណ្ដោយ ផ្លូវព្រះសីហនុ កែងផ្លូវលេខ១៦៣ សង្កាត់
អូរឡាំពិក ខណ្ឌចំការមន ហើយហេតុការណ៍ចុងក្រោយ រហូតដល់ម្ចាស់ផ្ទះជាន់លើ យកលាមក
ចាក់ស្រោច តាមបង្គោល ភ្លើងនៅមុខផ្ទះពីលើដល់ក្រោម នោះ បានកើតឡើងសារជាថ្មី នៅវេលា
ម៉ោង ប្រមាណ៥ទាបភ្លឺ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣នេះ ។
ម្ចាស់ផ្ទះជាន់ក្រោម លោក ស៊ុន យ៉ុង ដែលរកស៊ីជួសជុលម៉ាស៊ីនត្រជាក់ បាននិយាយថា ម្ចាស់ផ្ទះ
ជាន់លើ ឈ្មោះលី ចាន់ កាលពីពេលកន្លងទៅ បានយកទឹកអាស៊ីដ ចាក់តាមបំពង់បង្ហូរ ដែលចេញ
ពីបង្គន់នាំឱ្យរួញ ធ្វើឱ្យបង្គន់របស់លោកស្ទះ ។ ពេលនោះ លោកបានប្ដឹងរាយការណ៍ទៅអាជ្ញាធរ
សង្កាត់ឱ្យជួយដោះស្រាយ ហើយអាជ្ញាធរបាន សន្យាដោះស្រាយនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ
២០១៣នេះ ស្រេចតែលេចរូបភាពរំខាននេះតែម្ដងទៅ។
ក្រោយពីមានការប៉ះសំដីមកនោះ ស្រាប់តែម្ចាស់ផ្ទះជាន់ទី១ ឈ្មោះលី ចាន់ បានហៅបក្ខពួករបស់
ខ្លួន មួយក្រុមជិះសុទ្ធតែរថយន្ដស៊េរីទំនើប ហើយសំញ៉ែងដោយ កាំភ្លើងមកច្រង៉េងច្រង៉ាងនៅទីនោះ រហូតកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅជួយអន្ដរាគមន៍ ទើបបក្ខពួកឈ្មោះលី ចាន់ ជិះរថយន្ដត្រឡប់
ទៅវិញ ។
ក្រោយពីមាន ករណីនេះ ភាគីទាំងពីរ ត្រូវបានសមត្ថកិច្ចនាំទៅសួររឿងហេតុ នៅ អធិការដ្ឋាននគរ
បាលខណ្ឌចំការមន ដើម្បីមានដំណោះស្រាយថ្មីទៀត ។ យ៉ាងណាក៏ដោយ ខាងជនរងគ្រោះបាន
រិះគន់ សមត្ថកិច្ចមូលដ្ឋាន ដោយសារតែនៅពេល ដែលគាត់បានដាក់ពាក្យបណ្តឹង តែត្រូវមន្រ្តីនគរ
បាលសុំឲ្យដាក់នៅអធិការខណ្ឌវិញ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល