CamNews

ព័ត៌មានជាតិ 

អគ្គីភ័យ​កំពុងឆេះ​បំផ្លាញ​ ផ្ទះ​ពលរដ្ឋ​នៅជិតវត្ត​ សាមគ្គីរង្សី

ភ្នំពេញ : ផ្ទះប្រជាពលរដ្ឋជិត ១០ខ្នង ជញ្ជាំងឈើប្រក់ សង្ក័សី ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមាន ខណ្ឌ មានជ័យ ត្រូវបានអគ្គិភ័យ កំពុងឆាបឆេះ យ៉ាងសន្ឋោសន្ឋៅ រហូតមកដល់វេលាម៉ោង១១និង៤០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤នេះ ដែលដំបូងឡើយ ផ្តើមចេញពីការទុស្សេខ្សែភ្លើង នៅលើបង្គោលភ្លើង ហើយរាលដាល ទៅកាន់ផ្ទះ ប្រជាពលរដ្ឋ ។

យ៉ាងណាក៏ដោយកម្លាំង សមត្ថកិច្ច និងអាជ្ញាធរ ជាច្រើននាក់ ព្រមទាំងប្រជា ពលរដ្ឋ ចុះទៅជួយបាញ់ពន្លត់ ប៉ុន្តែនៅកន្លែង កើតហេតុនេះ ហាក់ពិបាកចូល ជួយអន្តរាគមន៍ ដោយសារផ្លូវតូច ហើយរថយន្តត្រឹមតែមួយ គ្រឿងក៏មិនអាចចូលបានផងដែរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news