CamNews

ទេសចរណ៍ 

ឆ្នេរអូរត្រេះ មានបំពាក់ឧបករណ៍ក្តារហោះលើទឹក ដ៏ទំនើប ដំបូងគេនៅកម្ពុជា (មានវីដេអូ)

ឧបករណ៍កម្សាន្តដ៏ចម្លែក ប្លែកភ្នែក ប្លែកទាំងអារម្មណ៍ គឺល្បែងកម្សាន្តជិះក្តារហោះលើផ្ទៃទឹកដ៏
រន្ទត់ ថ្មី  និង ទំនើបបំផុត ដំបូងគេ មាននៅក្នុងតំបន់កម្សាន្តឆ្នេរអូរត្រេះ  នៅក្នុងខេត្តព្រះសីហនុ
ព្រះរាជាណាចក្រកម្ពុជា។

នេះគឺជាឧបករណ៍កម្សាន្តនៅលើទឹកដ៏ប្រណិត និងអស្ចារ្យបំផុត មានវត្តមាននៅក្នុងឆ្នេរអូរត្រេះ
ដែលអាចទាក់ទាញ ភ្ញៀវទេសចរ មកទស្សនា និងសាកល្បងជិះជាមួយនឹងឧបករណ៍ក្ការហោះ
នៅលើទឹក នៅក្នុងតំបន់ឆ្នេរអូរត្រេះបានកាន់តែច្រើន។

ឧបករណ៍ដ៏ទំនើបនេះ ត្រូវបំពាក់ជាប់នៅនឹងជើងទំាង២ ទាំសងខាងអ្នកជិះដែលមានភ្ជាប់រន្ធ ២
សម្រាប់បូមទឹកពីក្នុងសមុទ្រ ហើយបាញ់ទឹកចូលក្នុងសមុទ្រវិញ ដើម្បីប្រើកម្លាំងទឹកនោះ បុកឱ្យ
អ្នកជិះអាចហោះលើផ្ទៃទឹកបាន ដែលអាចហោះបានកម្ពស់ដល់ទៅ ៩ម៉ែត្រ និងមានរន្ធ ២ទៀត
ត្រូវបំពាក់ជាប់ជាមួយនឹងដៃសងខាង ដើម្បីប្រើកម្លាំងបាញ់ចេញទប់លំនឹង ឱ្យនឹងនិងអាចបញ្ជា
បត់បែនទៅតាមដងខ្លួនអ្នកជិះបាន។ 

ឧបករណ៍នេះ ត្រូវបានវិនិយោគដោយជនជាតិខ្មែរ និងជនជាតិបារំាង ដើម្បីអាចទទួលបាននូវ
ប្រជាប្រិយភាព និងនាំយកភ្ញៀវទេសចរជាតិ និងបរទេស កាន់តែច្រើនមកកម្សាន្តនៅក្នុងតំបន់
ឆ្នេរអូរត្រេះ។ សម្រាប់ភ្ញៀវទេសចរ ដែលមានបំណងចង់  ជិះសាកល្បងជាមួយនឹង ឧបករណ៍
ក្តារហោះលើទឹក អាចអញ្ជើញទៅកាន់ឆ្នេរអូរត្រេះដែលមានតម្លៃ ៥០ដុល្លារ ក្នុងរយៈពេល ១៥
នាទី៕ 

សូមទស្សនា វីដេអូ ខាងក្រោម



ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ flyboardcambodia 


Tags: TRAVEL ULTIMATE FLYBOARD OTRES BEACH CAMBODIA