CamNews

កំសាន្ត 

កញ្ញា Min Pechaya ប្រាថ្នាដូរទ្រនុំ ក្រោយបញ្ចប់កុងត្រាជាមួយទូរទស្សន៍ Thai Channel 7

កញ្ញា Min Pechaya រំពឹងថា នឹងចូលបម្រើការ នៅស្ថានីយ៍ទូរទស្សន៍ Thai TV3 ក្រោយចប់កុងត្រាជាមួយស្ថានីយ៍ទូរទស្សន៍ Thai Channel 7 ។ កាលពីថ្ងៃទី ០២ ខែធ្នូ អ្នកស្រី Khun Dew ម្ចាស់ស្ថានីយ៍ទូរទស្សន៍ Thai TV3 បានបង្ហោះរូបថតរបស់អ្នកស្រី ជាមួយនឹងតារាស្រី Min Pechaya នៅក្នុងបណ្ដាញសង្គម Instagram ។ មិនតែប៉ុណ្ណោះ អ្នកស្រី Khun Dew បានសរសេរថា ៖”ខ្ញុំរីករាយណាស់ ដែលបានជួបអ្នក” ។



អ្នកគាំទ្រជាច្រើន បានសរសេរ Comment នៅក្រោមរូបភាពនោះថា ពួកគេប្រាថ្នាចង់ឃើញ Min Pechaya សម្ដែងជាគូស្នេហ៍នឹងលោក Pope Thanawat និងលោក Mark Prin នៅក្នុងខ្សែភាពយន្ដភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ Thai TV3 ។



កាលពីថ្ងៃទី ២០ ខែវិច្ឆិកា Thai Channel 7 បានប្រកាសថា កញ្ញា Min Pechaya សម្រេចចិត្ដមិនបន្ដកុងត្រារបស់នាង ជាមួយយើងឡើយ។ នាងនឹងចាកចេញពីស្ថានីយ៍ទូរទស្សន៍នេះ ក្រោយកុងត្រា ត្រូវបានបញ្ចប់ នៅចុងឆ្នាំ ២០២០ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate