-ជនរងគ្រោះ អំពាវនាវដល់ ស្នងការនគរបាល លោក ជួន សុវណ្ណ ឲ្យជួយអន្តរាគមន៍ផង
ភ្នំពេញ ៖ អំពើហិង្សាកាប់ ដោយដាវសាម៉ូរ៉ៃ ប្លន់យកទូរស័ព្ទ អាយហ្វូន ចិញ្ចៀនពេជ្រមួយវង់ និង
ខ្សែកមួយខ្សែ នៅចំណុចផ្លូវលេខ២៩៤ កែងផ្លូវ លេខ៥១ ស្ថិតក្នុងសង្កាត់បឹងកេងទី១ ខណ្ឌចំការ
មន កាលពីព្រលប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ កន្លងទៅនោះ ដែលបង្កឡើង ដោយក្រុមក្មេងទំ
នើង មួយក្រុមមាន គ្នា៥នាក់ ប៉ុន្តែនៅពេល ជនរងគ្រោះម្ចាស់ទ្រព្យសម្បត្តិ ចង្អុលបង្ហាញអត្ត
សញ្ញាណ ជនល្មើសទាំងនេះ ដល់សមត្ថកិច្ច ពាក់ព័ន្ធនោះ បែរជាសមត្ថកិច្ច មិនចាប់ទៅវិញ ធ្វើ
ឲ្យជនរងគ្រោះ អស់សង្ឃឹម យ៉ាងខ្លាំង ចំពោះចំណាត់ការ ដ៏គ្មានប្រសិទ្ធភាព របស់សមត្ថកិច្ច
មូលដ្ឋាន។
ជាមួយគ្នានេះ ជនរងគ្រោះដែលរងនូវ ការ វាយប្លន់យក ទ្រព្យសម្បត្តិ សូមអំពាវនាវ ដល់ស្នងការ
នគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ ជួយចាត់វិធានការរឿងនេះផង ដើម្បី
អនុវត្តតាមគោលនយោបាយ ភូមិសង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ។
សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែតុលាឆ្នាំ២០១៣ កន្លងទៅថ្មីៗ នេះ មានយុវសិស្សសាលាបញ្ញា
សាស្រ្តកម្ពុជាម្នាក់ ត្រូវក្រុមក្មេងទំនើងមួយក្រុម មានគ្នា៥នាក់ ជិះម៉ូតូបីគ្រឿង ដេញកាប់ និងដាវ
សាម៉ូរៃ ប្លន់យកទូរស័ព្ទដៃ និងគ្រឿងអលង្កា អស់ពីខ្លួន នៅចំណុចកើតហេតុ ខាងលើ ខណះជន
រងគ្រោះ កំពុង ជិះម៉ូតូឌុប មិត្តស្រីម្នាក់ ។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍ពេលនោះ កុំតែជនរងគ្រោះរត់លូន ចូលក្រោមរថយន្ត ដែលម្ចាស់
គេចតចោលតាមផ្លូវ ម្ល៉េះត្រូវក្រុមជនអន្ទពាល កាប់សម្លាប់ជាក់ជា មិនខានឡើយ ។ សូមបញ្ជាក់ថា
ពេលនេះជនរងគ្រោះ កំពុងក្លាយជាជនពិការ ជើងម្ខាងដោយសារស្នាដៃក្រុមចោរប្លន់កាប់ និងដាវ
សាម៉ូរ៉ៃ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល