CamNews

ព័ត៌មានជាតិ 

អ្នកកាសែត អំណាចខ្មែរ២នាក់ ត្រូវចាប់ខ្លួនពី បទកាច់ក សោម៉ូតូ

កោះកុង ៖ អ្នកយកព័ត៌មាន ចំនួន២នាក់ ដែលជាភ្នាក់ងារ ការសែត អំណាចខ្មែរ ត្រូវកម្លាំង នគរបាល ខេត្តកោះកុង ចាប់ខ្លួនដោយ ចោទប្រកាន់ ពីបទលួចកាច់កសោម៉ូតូ នៅតាមផ្ទះ សំណាក់ និងនៅទីសាធារណៈ។

ការចាប់ខ្លួន អ្នកកាសែតទាំង២នាក់ នេះបានធ្វើឡើងនៅ វេលាម៉ោង ៥៖១៥នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅផ្ទះសំណាក់ ដារាថ្មី ស្ថិត ក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ប្រតិបត្ដិការ ចាប់ខ្លួន អ្នកការសែត ទាំង២រូបនេះ ដឹកនាំដោយ វរសេនីយ៍ឯក ឃឹម សាណេ ស្នងការរង និងជាប្រធាន ការិយាល័យកណ្ដាល នគរបាលយុត្ដិធម៌ វរសេនីយ៍ទោ ឡាយ ម៉េងឡាំង ប្រធានការិយាល័យ ព្រហ្មទណ្ឌ កំរិតស្រាល រួមសហការ ជាមួយលោក អធិការក្រុង មេប៉ុស្ដិ៍ និងកម្លាំងនគរបាល ជាច្រើនរូប ។

អ្នកកាសែតទាំង២នាក់នេះ រួមមាន ទី១-ឈ្មោះ មុត សុភា អាយុ៣៨ឆ្នាំ ទី២-ឈ្មោះ ហឿង ប៊ុនធឿន អាយុ ៣៤ឆ្នាំ មុខយកព័ត៌មាន ឱ្យកាសែតអំណាចខ្មែរ ទាំង២នាក់ ។ វរសេនីយ៍ទោ លោក ឡាយ ម៉េង ឡាំង ប្រធានការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល បានប្រាប់ភ្នាក់ងារ

ដើមអម្ពិលឱ្យដឹង នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ ថា ក្រោយពីទទួលបានព័ត៌មាន និងពាក្យបណ្ដឹងពី ប្រជាពលរដ្ឋរួចមក កម្លាំងនគរបាល បានចាត់កម្លាំង បើកការ ស្រាវជ្រាវ រកគ្រប់ទីកន្លែង ទើបនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង ៥៖១៥នាទី ល្ងាច កម្លាំងនគរបាល បានរកឃើញជន សង្ស័យទាំង២នាក់ ស្នាក់នៅផ្ទះសំណាក់ដារាថ្មី ហើយធ្វើការឃាត់ខ្លួន តែម្ដង រួចធ្វើការសួរនាំ និងឆែកឆេរ ខ្លួនជនសង្ស័យទាំង ២នាក់ ដោយរកឃើញ កាតសម្គាល់ខ្លួន ជាអ្នកយកព័ត៌មាន សំបុត្របេសកម្ម មានត្រា មានឈ្មោះ ចាងហ្វាង ទូច ណូរ៉ា ។

លោកបានបន្ដទៀតថា នៅពេលធ្វើការសាកសួរ ជនសង្ស័យទាំងនាក់ បានឆ្លើយសារភាពថា ខ្លួនមកពីភ្នំពេញ មកធ្វើសកម្មភាព កាច់ករសោម៉ូតូ ពិតប្រាកដមែន ហើយម៉ូតូដែលកាច់ សោបាន ត្រូវបញ្ជូនទៅភ្នំពេញ ព្រោះមានគេមក ទទួលយកទៅ ។ លោកបានបន្ដទៀតថា នៅព្រឹកថ្ងៃទី១៣ ខែធ្នូ នេះ កម្លាំងនគរបាល បានឱ្យជនសង្ស័យទាំង២នាក់ ធ្វើសកម្មភាព ជាក់ស្ដែង នៅមុនពេលចូល ធ្វើសកម្មកាច់ក សោម៉ូតូ និងដើម្បីបង្ហាញ នៅមុខមាត់ពិតជាចោរ ជំនាញខាងលួចម៉ូតូ ។

លោកបានបញ្ជាក់ថា តាំងពីជននេះបានចូលមក ខេត្ដកោះកុង ឃើញថា មានការបាត់ម៉ូតូ ទូរសព្ទដៃ រាល់យប់តែ ដោយមានការចង្អុលបង្ហាញ ពីលោកឧត្ដមសេនីយ៍ត្រី សំ ឃិតវៀន ស្នងការ នគរបាលខេត្ដ ឲ្យ យកចិត្ដទុកដាក់ពី ទ្រព្យសម្បត្ដិ ប្រជាពលរដ្ឋនឹង ដើម្បី ភូមិ-ឃុំ មានសុវត្ដិភាព ហើយគោរពទៅ តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ភូមិ-ឃុំ មាន សុវត្ដិភាព ទើបកម្លាំងនគរបាល នៅក្រោមឱវាទទាំងអស់ ខិតខំឱ្យអស់ពីកម្លាំង កាយចិត្ដ ដើម្បីបម្រើប្រជាពលរដ្ឋ ឱ្យមានសុវត្ថិភាពល្អ គ្រប់ពេលវេលា ។

ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ច កសាង សំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ដ ដើម្បីចាត់ការទៅ តាមនិតិវិធីច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ