CamNews

ព័ត៌មានជាតិ 

បើករថយន្ត ចុះសាឡាង ដាច់ហ្រ្វាំង ចូលក្នុងទឹកទន្លេ ស្លាប់២នាក់

កណ្តាល : មានករណីរថយន្ត បើកចុះសាឡាងជាន់ ហ្រ្វាំងមិនស៊ី បណ្តាលឲ្យជ្រុលធ្លាក់ទឹកទន្លេ នៅវេលាម៉ោង ២២ និង៤៥នាទី យប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចផែសាឡាងត្រើយខាងលិច ស្ថិតក្នុងភូមិ កំពង់ ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក បណ្តាលឲ្យស្លាប់ស្រ្តី២នាក់ ។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះងី សារុនអាយុ ៦៤ឆ្នាំ មានទីលំនៅសង្កាត់ កំពង់ លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង និងជនរងគ្រោះទី២ ឈ្មោះ ធៀម ទូច អាយុ ៥៣ឆ្នាំ ជាអាជីវករ មានទីលំនៅ ភូមិ ព្រែកខ្សាយ(ខ) ឃុំព្រែកខ្សាយ ស្រុកពាមរក៍  ខេត្តព្រៃវែង។

ដោយឡែក អ្នកបើកបររថយន្ត ពុំស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ ដោយបន្សល់រថយន្តម៉ាកTOYOTA HILUX ពីកិបពាក់ស្លាកលេខព្រៃវែង 2A-0199 ពណ៌ស នៅកន្លែងកើតហេតុ ។ សពជនរងគ្រោះទាំងពីរត្រូវ បានសាច់ញាតិនាំយកទៅធ្វើបុណ្យតាប្រពៃណី ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news