CamNews

ព័ត៌មានជាតិ 

អ្នកទោស នៅពន្ធនាគារ ខេត្តកណ្តាលម្នាក់ ចងកសម្លាប់ខ្លួន ដោយពុំដឹងមូលហេតុ

កណ្តាល ៖ អ្នកទោសនៅពន្ធនាគារ  ខេត្តកណ្តាលម្នាក់ ត្រូវបានគេប្រទះឃើញ ដោយយកក្រមាចងភ្ជាប់ ទៅនឹង ចំរ៉ឹងដែក លើបន្ទប់ទឹក បង្គន់នៅក្នុងពន្ធនាគារ ស្លាប់ដោយគ្មានមូលហេតុ កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ហើយ ត្រូវបានចាប់ដាក់ ពន្ធនាគារដោយសារ ប្រើហិង្សាដោយចេតនា ទៅលើមេប៉ុស្តិ៍នគរបាល រដ្ឋបាល ឃុំសំពៅពូន ត្រូវបានតុលាការ ខេត្តកណ្តាលកាត់កំបាំងមុខ ឲ្យជាប់ពន្ធនគាររយះពេល៤ឆ្នាំ ។

លោក ចាត ស៊ីនាង ប្រធានពន្ធនាគារ ខេត្តកណ្តាលបានឲ្យដឹងថា ទណ្ឌិតដែលចងក សម្លាប់ខ្លួននោះ ឈ្មោះ ប៉ុន ចំណាន ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិ អន្លង់សាន ឃុំព្រែកស្តី ស្រុកកោះធំ ដែលនគរបាល ចាប់ខ្លួនតាមដីកាបង្គាប់ របស់តុលាការ បញ្ជូនមកកាន់ ពន្ធនាគារ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ពីបទហិង្សា ដោយចេតនា ទៅលើលោកមេប៉ុស្តិ៍សំពៅពូន ។

បើតាម លោក សំ រ៉ាន នាយការិយាល័យ បច្ចេកទេស និងវិទ្យាសាស្រ្ត ខេត្តកណ្តាលបានឲ្យដឹងដែរថា ទណ្ឌិតដែលចងកសម្លាប់ នៅក្នុងពន្ធនាគារ ខេត្តកណ្តាលនោះ បន្ទាប់ពីលោកចុះទៅ ដល់កន្លែងហេតុ ពិនិត្យយ៉ាងល្អិនល្អន់ហើយនោះ ឃើញថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួន ពិតប្រាកដមែន ពីព្រោះ នៅខ្លួនរបស់ ជនរងគ្រោះពុំមានស្លាកស្នាម អ្វីគួរឲ្យកត់សម្គាល់នោះទេ ។

ហើយគេបានយកក្រហមមួយ ទៅចងកភ្ជាប់ទៅនឹង ចំរ៉ឹងដែកលើបង្គន់ក្នុងពន្ធនាគារស្លាប់តែម្តង។

ប្រភពព័ត៌មាន ពីអ្នកជិតខាងផ្ទះរបស់ ជនរងគ្រោះបាននិយាយថា ទណ្ឌិតដែលចងកសម្លាប់ខ្លួននេះ ជាមនុស្សញៀនថ្នាំ ហើយធ្លាប់ទៅចូលមណ្ឌល កែប្រែគ្រឿងញៀន អស់រយះពេល២ឆ្នាំ ប៉ុន្តែបន្ទាប់ពីចេញពី មណ្ឌលកែប្រែគ្រឿងញៀននោះ ត្រូវបាននគរបាល ឃាត់ខ្លួនទៅតាមដីការបស់តុលាការបញ្ជូន ទៅកាន់ពន្ធនគារ ខេត្តកណ្តាល ៕



ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social News Cambodia Kandal