ព័ត៌មានជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស សៀងហៃដេលី ក្រោយពីបានដកស្រង់ សេចក្តីថ្លែង ការណ៍ពីក្រសួងសុខាភិបាល កម្ពុជា ក៏ដូចជា អង្គការ សុខភាព ពិភពលោក អោយដឹងថា ក្មេងស្រី តូចវ័យ ២ ឆ្នាំម្នាក់ទៀតហើយ រស់នៅក្នុងខេត្ត កំពត ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ ជីវិត ដោយសារ ជម្ងឺផ្តាសាយបក្សី H5N1 កាលពីថ្ងៃ សុក្រ កន្លងទៅនេះ ដោយនៅក្នុងនោះ បាន ញ៉ាំងអោយ តួរលេខ នៃអ្នក កើតជម្ងឺប្រភេទនេះ ក្នុងឆ្នាំ ២០១៤ បានកើនដល់ ៩ នាក់ ហើយ ស្របពេលដែល ៥ នាក់ (ករណី) បានរួចផុត ពីសេចក្តីស្លាប់ ។
រូបភាព ក្មេងតូច គ្រាន់តែជារូបភាព ឯកសារតែប៉ុណ្ណោះ ពុំមែនជា ជនរងគ្រោះខាងលើនោះទេ
ប្រភពបន្តអោយដឹងថា ក្មេងស្រី ខាងលើ បានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃសុក្រ ទី ១៤ សប្តាហ៍ កន្លងទៅនេះ ពោល មួយថ្ងៃបន្ទាប់ ក្រោយពីបានបញ្ជូនទៅកាន់មន្ទីរពេទ្យ គន្ធ បុប្ជា ដោយនៅក្នុង នោះ ក្មេងស្រីខាងលើ មានអាការៈធ្វើទុក្ខធ្ងន់ ក្អក គ្រុនក្តៅ និង បញ្ហាផ្លូវដង្ហើម ខណៈនេះ គឺជា សញ្ញាណចម្បងៗក្នុងការកើតឆ្លងរោគ ផ្តាសាយ បក្សី ។
សេចក្តីថ្លែងការណ៍ បញ្ជាក់អោយដឹងថា កាលពីខែមុខ ៩០ ភាគរយ នៃសត្វមាន់ នៅក្នុងភូមិ បាន ងាប់ ខណៈពេលដែលក្មេងស្រីតូច រូបនេះ ពិតជាបានប៉ះពាល់ ដោយផ្ទាល់ជាមួយនឹង សត្វមាន់ ទាំងនោះ និង ទទួលទានវា ដូចគ្នាដែរ ។ បន្ថែមពីលើនេះ យោងតាមសម្តីរដ្ឋមន្រ្តី ក្រសួងសុខាភិ បាល ឯកឧត្តម ម៉ម ប៊ុនហេង ជំងឺគ្រុនផ្តាសាយ បក្សី នៅតែជា ការគំរាមកំហែង ដ៏ធ្ងន់ធ្ងរដល់សុខ ភាពរបស់ ប្រជាជនកម្ពុជាទាំងអស់ ខណៈវាពិតជា មានបញ្ហាប្រឈម និង ហានិភ័យខ្ពស់ ។
ដូច្នេះ ជាសារក្រើនរំលឹក ខ្ញុំបាទ សូមធ្វើការដាស់តឿន ដល់ឪពុកម្តាយ ក៏ដូចជា អាណាព្យាបាល កុមារតូចៗទាំងអស់ ត្រូវធានាអោយបានថា កូនតូចរបស់ខ្លួន នៅឆ្ងាយអំពី សត្វបក្សី ហើយត្រូវ ប្រាកដអោយបានថា ពួកគេបានលាងដៃ សម្អាត ជាមួយនឹងសាប៊ូ បានភ្លាមៗ ក្រោយពីបានប៉ះ ពាល់សត្វបក្សី ឈឺ ឬងាប់ ។
អង្គការសុខភាព ពិភពលោក អោយដឹងថា ជម្ងឺផ្តាសាយ បក្សី ជាជម្ងឺងាយឆ្លងមួយប្រភេទ ខណៈ វាឆ្លងពីបក្សីមួយ ទៅបក្សីមួយ លើសពីនេះ វាឆ្លងទៅមនុស្ស ថែមទៀតផង ។ របាយការណ៍អោយ ដឹងថា ជម្ងឺប្រភេទនេះ ត្រូវបានរកអោយឃើញថា បានរាតត្បាតមកលើ ប្រទេសកម្ពុជា កាលពី១០ ឆ្នាំមុន ដោយនៅក្នុងនោះ សរុបរួមមាន ៥៦ ករណី បានសម្លាប់ មនុស្ស ៣៧ នាក់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ សៀងហៃដេលី