CamNews

ព័ត៌មានជាតិ 

យុវសិស្ស ៩នាក់ លិចទូកដ លង់ស្លាប់ម្នាក់ ៨នាក់ហែលរួច

ខេត្តកណ្តាល ៖ ក្រុមយុវសិស្ស ៩នាក់ ជិះទូកត្រឡប់ទៅ ផ្ទះវិញ លិចទូកលង់ស្លាប់ម្នាក់និង
៨នាក់ហែល រួច ខណះចេញពីសាលារៀន ហេតុការណ៍ នេះ កើតឡើងកាលពីវេលាម៉ោង
១១និង០០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម
ខេត្តកណ្តាល ។

សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា យុវសិស្សដែលលង់ទឹកស្លាប់នោះមាន ឈ្មោះ  វ៉ាន់ គឹម
សេង ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិឃុំកើត ហេតុខាងលើ ជាសិស្សរៀនថ្នាក់ទី១០បេ នៃ
វិទ្យាល័យហ៊ុនសែន ល្វាស ។ ចំណែកឯ៨ នាក់ទៀតពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ ។

សាក្សីដដែលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះរួមនឹងមិត្តភក្តិចំនួន៨នាក់ទៀតមាន
ស្រី២នាក់ បានជិះទូកត្រឡប់មកផ្ទះវិញ ខណៈ ចេញពីសាលារៀនលុះមកដល់ត្រង់ចំណុចកើត
ហេតុ ដោយសាតែ ទឹកហូខ្លាំងពេកទើបបោកទូកក្រឡាបលិចតែម្តទៅ ធ្វើឲ្យជនរង គ្រោះមិន
ចេះហែលទឹកក៏លិចចូលក្នុង ទឹកលង់ស្លាប់ រីឯមិត្តភក្តិរបស់ជនរងគ្រោះ ទាំង៨នាក់រួចផុតជីវិត
ដោយសារ ចេះហែលទឹក។ បន្ទាប់ពីកើតហេតុ នគរបាលចុះទៅ ពិនិត្យសាកសពរួច ហើយក៏
ប្រគល់ សាកសពទៅឲ្យក្រុម គ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ