ភ្នំពេញ៖ បុរសម្នាក់មិន ស្គាល់អត្តសញ្ញាណ បានស្លាប់ភ្លាមៗ នឹងកន្លែងកើតហេតុ ក្រោយពីមាន
រថយន្តម៉ាកស៊ីអរវី មួយគ្រឿង បានបើកបុក និងកិនទាំងម៉ូតូ និងជនរងគ្រោះ កាលពីវេលាម៉ោង
៥៖៥០នាទីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៣ស្ថិតនៅតាម ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី១
ខណ្ឌទួលគោក។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាក ស៊ីអរវី
មួយគ្រឿងពណ៌ សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ2A-3163 បានធ្វើដំណើរតាម ផ្លូវលេខ២៧១
ស្រាប់តែដល់ចំណុច កើតហេតុ ក៏ជ្រុលទៅបុកម៉ូតូ មួយគ្រឿង ពីក្រោយបណ្តាលឲ្យ បុរសម្នាក់
បានស្លាប់តែម្តង។
យ៉ាងណាក៏ដោយ ទាំងអ្នកបើករថយន្ត និងអ្នកបើកម៉ូតូ មិនទាន់ត្រូវបានគេស្គាល់ អត្តសញ្ញាណ
នោះទេ ហើយក្រោយកើតហេតុ គេបានឃើញសមត្ថកិច្ចមូលដ្ឋាន ចុះទៅជួយអន្តរាគមន៍ ផងដែរ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល